(កំពង់ស្ពឺ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះថា មានរថយន្ដដឹកកម្មករមួយគ្រឿង បានក្រឡាប់នៅស្រុកឧដុង្គ បណ្ដាលឲ្យកម្មកររបួសធ្ងន់ ស្រាលជាង១០នាក់ ក្នុងចំណោមកម្មករដែលជិះលើរថយន្ដនោះ មានជាង៥០នាក់។

បើតាមសេចក្ដីរាយការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅតាមបណ្ដោយផ្លូវលេខ៥១ ស្ថិតក្នុងភូមិរំដេញ ឃុំក្សេមក្បាន្ដ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្ដាលមកពីរថយន្ដនោះដាច់កងខាងមុខ។ ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕