(ភ្នំពេញ)៖ វីដេអូមួយត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ចែកចាយបន្ដគ្នាយ៉ាងពេញទឹកពេញដី ដោយមានមន្ដ្រីនគរបាលម្នាក់ ក្នុងឯកសណ្ឋានពាក់ស័ក្ដិ៤ បានប្រើហិង្សាទៅលើមន្ដ្រីជាប់កិច្ចសន្យា (មន្ដ្រីចរាចរណ៍ នៃសាលារាជធានីភ្នំពេញ) ដោយលើកជើងធាក់ចំកណ្ដាលទ្រូង បណ្ដាលឲ្យផ្ងាក្រោយ ខណៈដែលមន្ដ្រីកិច្ចសន្យានោះ​កំពុងតែលត់ជង្គង់ និងលើកដៃគោរពទៅលើមន្រ្តីនគរបាលបង្ករូបនោះ។

តាមរយៈវីដេអូដែលកំពុងតែត្រូវបានចែកចាយតៗគ្នា រ​ហូតមកដល់ល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ អង្គភាព Fresh News មិនទាន់អាចសុំការបញ្ជាក់ពីសមត្ថកិច្ចណាមួយថា ជាករណីអ្វីឲ្យប្រាដកនោះទេ និងបានកើតឡើងនៅពេលណានោះឡើយ។

ប៉ុន្ដែបើស្ដែងបានតាមវីដេអូជាង១នាទីនោះ មន្ដ្រីជាប់កិច្ចសន្យាបានលើកដៃគោរព ហើយនិយាយប្រាប់ហេតុផលអ្វីមួយ ប៉ុន្ដែមន្ដ្រីនគរបាលពាក់ស័ក្ដិ៤នោះ មិនស្ដាប់នោះទេ រួចហើយមន្ដ្រីកិច្ចសន្យាបានលត់ជង្គង់គោរពទៀត ស្រាប់តែមន្ដ្រីនគរបាលនោះ (ជនបង្ក) លើកជើងធាក់ចំកណ្ដាលដើមទ្រូងយ៉ាងពេញទំហឹងតែម្ដង។

សូមទស្សនាវីដេអូ នៅខាងក្រោមនេះ៖