(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្ដចំនួន៤,៧៦៩គ្រឿង រកឃើញល្មើសច្បាប់៦២៥គ្រឿង (ម៉ូតូ៦៥ភាគរយ) អប់រំ២១០គ្រឿង និងផាកពិន័យ៤​១៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែមករានេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី០៩​ ខែមករានេះ ត្រួតពិនិត្យរួមបាន ចំនួន៣,១៦០គ្រឿង អប់រំ៥៣គ្រឿង និងផាកពិន័យចំនួន៤៧០គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៤៤១គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤២,៦៨៦គ្រឿង រកឃើញយានយន្តល្មើស ៧,០៨៨គ្រឿង (ម៉ូតូ៨២ភាគរយ) ក្នុងនោះអប់រំ ២,៦៣៤គ្រឿង និងផាកពិន័យ ៤,៤៥៤គ្រឿង (ម៉ូតូ៩៦ភាគរយ)៕