(ភ្នំពេញ)៖ សូមទស្សនា វីដេអូឯកសាររបស់កងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមអបអរសាទរពិរព័ណ៌កីឡាកងទ័ព ដើម្បីអបអរសាទរ ទិវាជ័យជម្នះ៧មករា។ ព្រឹត្តិការណ៍នេះ នឹងបង្ហាញដល់សាធារណជន និងមហាជន ស្វែងយល់កាន់តែខ្លាំង អំពីតួនាទី និងភារកិច្ចរបស់កងទ័ព ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ហើយក៏បង្កលក្ខណៈឲ្យមហាជនចូលរួមកាន់ តែជិតស្និទ្ធជាមួយនឹងកងទ័ព ព្រមទាំងប្រមូលថវិកាឧបត្ថម្ភដល់សមាគមអតីតយុទ្ធជនកម្ពុជា។

ក្រៅពីការប្រកួតកីឡានេះ ក៏មានការដាក់តាំង​នូវសព្វាវុធធំទើបៗ របស់កងទ័ព ដែលបម្រើឲ្យវិស័យការពារជាតិ មាតុភូមិ ដើម្បីសាធារណជនបានយល់ និងជ្រាបកាន់តែច្បាស់ ពីអ្វីទៅដែលហៅការសព្វាវុធការពារប្រទេស និងបានផ្ដិតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕