(ភ្នំពេញ)៖ បុរីមហាសេដ្ឋី បានបញ្ចប់គម្រោងផ្ទះល្វែងរួចរាល់ជាស្ថាពរ ដោយឆ្លងការរចនាម៉ូតយ៉ាងផ្ចិតផ្ចង់ ស្របតាមស្តងដាបច្ចេកទេស ដែលបានកើតចេញពីគំនិតរបស់វិស្វករជំនាញ ដែលធ្វើឲ្យបុរីមហាសេដ្ឋី ក្លាយជាទីឋានដ៏សុខដុមរមនាសម្រាប់មនុស្សសម័យថ្មី ។

កាន់តែអស្ចារ្យដើម្បីអប់អរសាទរឆ្នាំថ្មីឆ្នាំសកល ២០១៨ រាល់អតិថិជនដែលបានទិញផ្ទះនៅបុរីមហាសេដ្ឋី នឹងទទួលបានការបញ្ចុះតម្លៃ៣% ភ្លាមៗកម្មវិធីដ៏ពិសេសនេះ ចាប់ពីថ្ងៃនេះរហូតដល់បំណាច់ខែមករា ២០១៨។

បុរីមហាសេដ្ឋី បានសាង់សង់រួចរាល់ជាស្ថាពរ នឹងបានទទួលស្វាគមន៍ម្ចាស់គេហដ្ឋានឲ្យចូលរស់នៅ បានជិត៥០%ទៅហើយ ។ ផ្ទះល្វែងបែបវិឡាដែលបានរចនាដ៏ទាន់សម័យ ជាលំនៅដ្ឋានប្រកបដោយស្តង់ដា​ រស់នៅ នាំមកនូវភាពថ្លៃថ្នូដែលជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន ។បច្ចុប្បន្ននេះ បុរីបានផ្តល់ជូនការរចនា ដែលមានបែបទំនើបទាំងខាងក្នុង នឹងខាងក្រៅផ្ទះបូករួមទាំងការផ្តល់ជូននូវគ្រឿងសង្ហារឹមទំនើប ។

បុរី មហាសេដ្ឋីសាងសង់ក្នុងកម្ពស់៣ជាន់ (E0​ E0​1/2 E1 E2) មានទំហំដី ៤,២m x ១៧m ដែលបន្ទប់គេង៦​ បន្ទប់ទឹក៧​ មានបន្ទប់ទទួលភ្ញៀវមានទំហំធំទូលាយល្អ មានបំពាក់ទូតាំងធ្វើពីឈើធម្មជាតិ ដែលងាយស្រួល សម្រាប់បំពាក់ទូរទស្សន៍ និងតាំងវត្ថុអនុស្សាវរីយ៍ ផ្សេងជាច្រើនទៀត កន្លែងទទួលទានអាហារមានទំហំធំល្មមងាយស្រួលចំអិនអាហារ និងមានបំពាក់ទូចង្រ្កានលើក្រោម ដែលងាយស្រួលសម្រាប់ដាក់សម្ភារៈផ្សេងទៀតផង​ ។

ផ្ទះល្វែងត្រូវបានសាងសងជាគូរៗនិងមានរបងខណ្ឌចំពាក់កណ្តាល អមដោយសួរច្បារនៅចំហៀង និងមានដាំដើមឈើលម្អនៅខាងមុខផ្ទះយ៉ាងស្រស់ស្អាត និងបានសង់ដំបូលសំយ៉ាបការពារកំដៅថ្ងៃងាយស្រួលចតយានយន្ត ។ សម្រាប់ចុងឆ្នាំ២០១៧នេះ បុរីមហាសេដ្ឋីផ្តល់ជូនតម្លៃពិសេសដល់​អតិថិជន​ ក្នុងតម្លៃត្រឹមតែ ១៧៩,០០០ ដុល្លារប៉ុណ្តោះ​, លោកអ្នកអាចបង់រំលស់ជាមួយធនាគារFTB ចាប់ពី១៥ឆ្នាំរហូតដល់២០ឆ្នាំ ដោយគ្រាន់តែបង់៣០% តំបូងនឹងអាចចូលរស់នៅបានភ្លាម ហើយអត្រាការប្រាក់ទាបត្រឹមតែ ១០% ក្នុង១ឆ្នាំ ។ហើយលោកអ្នកក៏អាចទិញបង់លុយគ្រប់ចំនួន១០០% ក្រុមហ៊ុននឹងមានបញ្ចុះ ៣% និងទទួលបានប្លង់រឹងដែលជាកម្មសិទ្ឋិរបស់លោកអ្នកភ្លាមៗ ។

បុរី​ មហាសេដ្ឋី មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ផ្សារសាមគ្គី សង្កាត់ឬស្សីកែវ ចំងាយប្រមាណ ១គីឡូម៉ែត្រស្ពានជ្រាយ ​នៃ​រាជធានី​ភ្នំពេញ ប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធល្អៗ មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ដែលជាច្រកសេដ្ឋកិច្ច តភា្ជប់ជាមួយផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវបឹងកក ផ្លូវប្រសព្វជាសុផារ៉ា ផ្លូវជាតិលេខ៦អា និងលេខ៥​
ដែលបច្ចុប្បន្នគម្រោងសាងសង់ស្ពានបាឡេ ត្រូវបានចាប់ផ្តើម ដាក់ការសាងសង់ចេញពីចំណុចឃ្លាំងសាំង របស់ក្រុមហ៊ុនសូគីមិច គីឡូម៉ែតលេខ៦ ក្នុងខណ្ឌឫស្សីកែវ ឆ្លងទៅកាន់តំបន់អភិវឌ្ឍន៍ជ្រោយចង្វា ស្ថិតក្នុងសង្កាត់ព្រែកតាសេខណ្ឌជ្រោយចង្វារ។​ ដូច្នេះជាកត្តាងាយស្រួលធ្វើចរចារនិងការរស់នៅ ដោយគម្រោងសាលារាជធានីភ្នំពេញបាននឹងកំពុងសាងសង់ផ្លូវថ្នល់ចាក់ប៉េតុងដែលមានទទឹងប្រមាណ១៦ម៉ែត្រ គិតពីចំនុចប្រសព្វរបស់បុរីមហាសេដ្ឋីរហូតដល់ស្ពានបាឡេ ដែលនេះធ្វើឲ្យបុរី ក្លាយជាបណ្តុំនៃទីប្រជុំជននៅចំកណ្តាលនៃរាជធានី ដែលមាន សាលារៀន មន្ទីរពេទ្យ ខុនដូ ជាពិសេសផ្សារទំនើបអ៊ីអនម៉លទី១ និងទី២ផងដែរ។

សម្រាប់លោកអ្នកមកទំនាក់ទំនងកក់បុរីនៅពេលនេះ ឬ​អាចទាក់ទងព័ត៌មានលម្អិតរបស់ក្រុមហ៊ុន ទូរស័ព្ទលេខ៖ ០២៣ ៣០៤​៩៩៩​/ ០៧៦ ៣៣៥៧ ៩៩៩​/ ០៩៩ ៣៥៧ ៩៩៩៕

បុរីមហាសេដ្ឋី ជាកំណប់ទ្រព្យរបស់លោកអ្នក !