(ភ្នំពេញ)៖ ​រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យមួយ ស្តីពី ការធ្វើប្រតិភូកម្មសិទ្ធអំណាច ទៅឲ្យគណៈអភិបាលរាជធានី-ខេត្ត ក្រុង-ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិក បំពេញការងារនៅថ្នាក់ក្រោមជាតិ។ នេះបើយោងតាមសេចក្តីអនុក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ។

អនុក្រឹត្យរាជរដ្ឋាភិបាលមួយនេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ តាមរយៈការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឲ្យគណៈអភិបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងការកែស​ម្រួលនីតិវិធី ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ។

អនុក្រឹត្យនេះ មានគោលដៅកំណត់អំពី៖ * ការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ, * ការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ដ្រីរាជការស៊ីវិលនៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានានៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ។

ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖