(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គន្ធធារ៉ា, លោក ជូរ លឹមហួត, អ្នកនាង កេត សត្យា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ថ្ងៃស្អែកភាពយន្តឯកសារដ៏ពិសេសមួយស្តីពី ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ នឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា

២៖ កិច្ចសម្ភាសន៍៣សំណួរ ជាមួយអភិបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំពិធីរំឭកខួបលើកទី៣៩ នៃទិវាជាតិ៧មករា ឆ្នាំ២០១៨ នៅកោះពេជ្រ ដោយមានអ្នកចូលរួមជាង៤.៥ម៉ឺននាក់

៣៖ សម្តេចតេជោ ហ៊ុន សែន៖ សប្តាហ៍ក្រោយកម្ពុជានឹងស្វាគមន៍ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន

៤៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ នយោបាយឈ្នះៗ មានតំលៃគ្រប់ពេលវេលា គ្រប់ទីកន្លែង !

៥៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងទៅពិនិត្យសុខភាព នៅប្រទេសថៃ

៦៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៩ ខែមករា នឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ពិសេសនៅតំបន់មាត់សមុទ្រ

៧៖ ផ្តើមការងារថ្មីឆ្នាំ២០១៨ នៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយកម្មករជាង ១ម៉ឺននាក់

៨៖ ក្នុងឆ្នាំ២០១៧ ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីប្រទេសនានា ចំនួន១០រូប បានមកបំពេញទស្សនកិច្ចនៅកម្ពុជា

៩៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងរៀបចំ «វេទិកាអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ» នៅចុងសប្ដាហ៍ក្រោយនេះ

១០៖ កម្ពុជានាំចេញអង្ករ បានជាង៦៣ម៉ឺនតោន កើនឡើង១៧%

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីបំផុតអាមេរិក «សម្រេចផ្អាកជំនួយ ២៥៥លានដុល្លារ ទៅប៉ាគីស្ថាន» ក្រោយ ដូណាល់ ត្រាំ បង្ហោះសារព្រលះប្រទេសនេះ យ៉ាងដំណំនៅថ្ងៃឆ្លងឆ្នាំ!

២៖ ក្រោយលោក គីម ជុងអ៊ុន បើកភ្លើងខៀវ «កូរ៉េខាងត្បូងស្នើតបវិញឲ្យភាគីទាំងពីរ រៀបចំកិច្ចប្រជុំកម្រិតខ្ពស់តែម្តង» នៅភូមិជាប់ព្រំដែន!

៣៖ សារព័ត៌មានរុស្ស៊ី៖ «លោក ដូណាល់ ត្រាំ កំពុងព្យាយាមលូកដៃ ចូលទៅក្រឡុកផ្ទៃក្នុងអ៊ីរ៉ង់ហើយ

៤៖ អ្នកជំនាញ៖ «សុន្ទរកថាស្វាគមន៍ឆ្នាំ២០១៨ របស់លោក គីម ជុងអ៊ុន មានបង្កប់ចេតនាធំមួយ ចំពោះកូរ៉េខាងត្បូង»

៥៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល «កំពុងពួតដៃគ្នា ដុតរោលស្ថានការណ៍នៅអ៊ីរ៉ង់ ដែលកំពុងស្ថិតក្នុងភាពវឹកវរខ្លាំង»

៦៖ សេតវិមានអាមេរិក «ចេញមុខបកស្រាយជុំវិញព័ត៌មានរសើប នៃការពន្យាពេលដំណើរទស្សនកិច្ចអនុប្រធានាធិបតីទៅកាន់តំបន់មជ្ឈិមបូព៌ា»

៧៖ រដ្ឋាភិបាលប៉ាគីស្ថាន «កាន់តែទ្រាំលែងបាន ចំពោះទង្វើដុតរោលសង្គ្រាម បង្កឡើងដោយរដ្ឋបាល ដូណាល់ ត្រាំ»

៨៖ ប្រតិបត្តិការយោធាអាហ្វហ្គានីស្ថាន «ផ្តាច់ជីវិតភេរវករ ISIS ចំនួន ៦០នាក់» ក្នុងខេត្ត Nangarhar!

៩៖ ទីបំផុតវៀតណាម​ ចាត់វិធានការក្តៅ! «អ្នកផលិត ឬជួញដូរ​អាហារគីមី-កខ្វក់ បើចាប់បាន នឹងជាប់គុករហូតដល់ ២០ឆ្នាំ» ៕