(ភ្នំពេញ)៖ ក្នុងអំឡុងឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ កងយោធពលខេមរភូមិន្ទ បានធ្វើការហ្វឹកហ្វឺន និងបណ្តុះបណ្តាលដល់កងទ័ពជាង ៣.៩សែននាក់ ដែលក្នុងនោះក៏មានពលទាហានថ្មីប្រមាណ ៤,៦៧០នាក់ ផងដែរ។ នេះបើតាមរបាយការណ៍ ការងារហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការឆ្នាំ២០១៨ នៅថ្ងៃនេះ។

របាយការណ៍ បានឱ្យដឹងថា​ ក្នុងចំណោមកងទ័ព ដែលបានឆ្លងកាត់ការហ្វឹកហ្វឺន និងបណ្តុះបណ្តាល ក្នុងឆ្នាំ២០១៧នេះ រួមមានដូចតទៅ៖

១៖ ការហ្វឹកហ្វឺននៅសាលា

* ហ្វឹកហ្វឺនបណ្តុះបណ្តាល-បំប៉នបណ្តាសាលាចំនួន ៩,៤៤៣នាក់​ស្មើនឹង៨២វគ្គ

* ហ្វឹកហ្វឺនចំណេះដឹងទូទៅ (ភាសា+ព័ត៌មានវិទ្យា) ចំនួន៧២៧នាក់ ស្មើនឹង១៥វគ្គ

* ហ្វឹកហ្វឺនពលទាហានថ្មីចំនួន ៤,៦៧០នាក់ ស្មើនឹង៤វគ្គ

២៖ លទ្ធផលហ្វឹកហ្វឺនតាមកងឯកភាព

* ហ្វឹកហ្វឹនបំប៉នជំនាញ និងពង្រឹងរបៀបរៀបរយ ចំនួន២៥,០០៤នាក់ ស្មើនឹង២២១វគ្គ

* ហ្វឹកហ្វឺននៅនឹងកន្លែង ចំនួន១២៧,២៨៤នាក់ ស្មើនឹង ១,៣៧២វគ្គ

* ហ្វឹកហ្វឺនអប់រំចិត្តសាស្រ្តចំនួន២០១,១០៩នាក់ ស្មើនឹង២,៣៦៦លើក

៣៖ លទ្ធផលហ្វឹកហ្វឺនក្រៅប្រព័ន្ធ

* ហ្វឹកហ្វឺនច្បាប់ផ្សេងៗ-សុខភាព ចំនួន២៤,៤៥៤នាក់ ស្មើនឹង២៥២លើក

៤៖ ហ្វឹកហ្វឺនក្រៅប្រទេសចំនួន ១៧៨៣នាក់ ស្មើនឹង៩ប្រទេស