(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំធំមួយ ដើម្បីបូកសរុបលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០១៧ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៨។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការចូលរួមដោយថ្នាក់ដឹកនាំនានា នៅក្រសួងការពារជាតិ៕