(ភ្នំពេញ)៖ អតីតប្រធានគណបក្សសំបុកឃ្មុំសង្គម លោក ម៉ម សូណង់ដូ ប្រជាធិបតេយ្យ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសលាលែងពីតំណែងប្រធានវិទ្យុសំបុកឃ្មុំមួយទៀតហើយ ក្រោយពេលដែលលោក​បានអវត្តមានចំនួន៣ដង ក្នុងការចូលបំភ្លឺក្នុងនាមជាសាក្សីជូនតុលាការក្រុងភ្នំពេញ ជុំវិញសំណុំរឿងក្តីរបស់ លោក កឹម សុខា។

តាមរយៈលិខិតលាលែងរបស់ លោក ម៉ម សូណង់ដូ នៅថ្ងៃនេះ លោកបានបញ្ជាក់ថា ការលែងលែងពីប្រធានវិទ្យុសំបុកឃ្មុំ និងលាលែងចេញពីឆាកនយោបាយនេះ គឺដើម្បីផ្ទេរវេនជូនអ្នកនយោបាយវ័យក្មេង បន្តកាតព្វកិច្ចស្នេហាជាតិជំនួសលោកតទៅទៀត។

លោក ម៉ម សូណង់ដូ ក៏បានប្រកាសអំពីអ្នកទទួលខុសត្រូវក្នុងវិទ្យុសំបុកឃ្មុំពេលនេះគឺលោកស្រី ឌិន ផាណារ៉ា ដែលជាប្រធានស្តីទី នៃវិទ្យុនេះផងដែរ។

សូមបញ្ជាក់ថា លោក ម៉ម សូណង់ដូ ត្រូវបានតុលាការកោះហៅ ចំនួន៣លើក ដើម្បីធ្វើជាសាក្សី នៅក្នុងសំណុំរឿងសន្ទិដិ្ឋភាពជាមួយបរទេសរបស់ លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។

លោក ម៉ម សូណង់ដូ នាពេលកន្លងទៅ ក៏បានដាក់ពាក្យលាលែងពីតំណែងប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យផងដែរ៕