(ភ្នំពេញ)៖ នៅពេញ១ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចអនុវត្តន៍ច្បាប់ ប្រឆាំងគ្រឿងញៀន ដោយបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន៨១៥២ករណី ឃាត់មនុស្ស១៧,៨៧៧នាក់ (ស្រី១,៥៨២នាក់) ដកហូតសារធាតុញៀនគ្រប់ប្រភេទជាង១៧៣គីឡូក្រាម និង៨៨៦កញ្ចប់ និងកញ្ឆាក្រៀមជាង១១៣គីឡូក្រាម និង២៧៥,៨១៥ដើម។

របាយការណ៍បង្ក្រាបគ្រឿងញៀនពេញ១ឆ្នាំ២០១៧ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីគណៈកម្មការប្រឆាំងគ្រឿងញៀន នៃយុទ្ធការបង្ក្រាបគ្រឿងញៀន បានឲ្យដឹងថា៖

១៖ លទ្ធផលអនុវត្តន៍ច្បាប់រយៈពេល៦ខែ ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០១៧ ដែលជាយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី១ ទូទាំងប្រទេស សមត្ថកិច្ច (នគរបាល និងអាវុធហត្ថ) បង្ក្រាបបាន ៤,៣៣១ករណី ដោយឃាត់មនុស្ស ៩,៦៩៤នាក់ (ស្រី៩៥១នាក់) ក្នុងនោះមានជនរទេស១៣៩នាក់ (ស្រី៤១នាក់ ៩សញ្ជាតិ)៖

* ករណីជញដូរ រក្សាទុក កែឆ្នៃ ដាំដុះ ២៨២១ករណី ឃាត់មនុស្ស៤៩៤៣នាក់ (ស្រី៦៣៥នាក់)
* ករណីប្រើប្រាស់ ១៥១០ករណី ឃាត់ ៤៧៥១នាក់ (ស្រី៣១៦នាក់)
* នុវត្ដដីកា១២៦ដីកា ឃាត់ ១២៣នាក់ (ស្រី១៥នាក់)
* ចាប់យកវត្ថុតាង៖ សារធាតុញៀនគ្រប់ប្រភេទជាង១១៩គីឡូក្រាម, កញ្ឆាក្រៀមជាង ១៣គីឡូក្រាម និង១៤០,៣៦១ដើម,រថយន្ដ៥៤គ្រឿង ម៉ូតូ៩៦២គ្រឿង ទូរស័ព្ទ ២៩៥៣គ្រឿង ជញ្ជីង ១៩២គ្រឿង អាវុធខ្លី៤ដើម អាវុធវែង៩ដើម, ចលនៈនិងអចលនទ្រព្យ ស្នើសុំបង្កក២ករណី ចំនូន៨កន្លែង។

២៖ លទ្ធផលអនុវត្តន៍ច្បាប់ក្នុង យុទ្ធនាការលើកទី២ ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧បង្ក្រាបបានចំនួន ៣៨២០ករណី ឃាត់មនុស្ស ៨១៨៣នាក់ (ស្រី ៦៣១នាក់) ក្នុងនោះ ជនរទេស១១៦នាក់ (ស្រី២៣នាក់ ១០សញ្ជាតិ) ក្នុងនោះ៖

* ករណីជួញដូរ រក្សាទុក កែឆ្នៃ ដាំដុះ ២៥២៨ករណី ឃាត់៤៧២៦នាក់ (ស្រី៤៨២នាក់)
* ករណីប្រើប្រាស់ ១២៩២ករណី ឃាត់ ៣,៤៥៧នាក់ (ស្រី១៤៩នាក់)
* អនុវត្ដដីកា ១៧១ដីកា ឃាត់ ១៦៩នាក់ (ស្រី១២នាក់)
* ចាប់យកវត្ថុតាង៖ សារធាតុញៀនគ្រប់ប្រភេទជាង៥៣គីឡូក្រាម និង៨៨៦កញ្ចប់, កញ្ឆាក្រៀមជាង១០០គីឡូក្រាម និង១៣៥,៤៥៤ដើម, រថយន្ដ២៥គ្រឿង ម៉ូតូ ១,០៤៥គ្រឿង ទូរស័ព្ទ ២,៦៦៦គ្រឿង ជញ្ជីង ១៥១គ្រឿង អាវុធខ្លី៨ដើម អាវុធវែង៤ដើម និង ចលនៈនិងអចលនទ្រព្យ ស្នើសុំបង្កក ២ករណី ចំនូន៥កន្លែង៕