(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១នេះ បានយាងរៀបចំពិធីសូត្រមន្ត និងរាប់បាត្រព្រះសង្ឃប្រមាណ ១០០អង្គ ដើម្បីថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សម្តេច នរោត្តម សីហនុ ព្រមទាំងព្រះវិញ្ញាណក្ខន្ធរបស់អតីតព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្សដទៃទៀត។

ពិធីសូត្រមន្តរាប់បាត្រនេះ ធ្វើឡើងនៅក្នុងព្រះបរមរាជវាំងផ្ទាល់តែម្តង ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះញាត្តិវង្ស និងមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចផងដែរ៕