(ភ្នំពេញ)៖ តារាចម្រៀងស្រីសំនៀងស្រទន់ ស្ដាប់មិនចេះជិនណាយ ប្រចាំផលិតកម្មសាន់ដេ ស្រីស្រស់ សុខ ពិសី ត្រូវបានគេដឹងថា គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាព ព្រមទាំងកំពុងទទួលបាន ការគាំទ្រយ៉ាងច្រើនលើសលុប ពីសំណាក់មិត្តយុវវ័យ។ ទន្ទឹមនឹងនេះផងដែរ រាល់បទចម្រៀងរបស់ស្រីស្អាតសាច់សរលោង គួរឲ្យចង់ស្ទាបអង្អែលមួយដួងនេះ ហាក់កំពុងតែកក្រើក ពាសពេញបណ្ដាញហ្វេសប៊ុក ខណៈដែល MV ចម្រៀងបែបមនោសញ្ចេតនា រណ្ដំដួងចិត្តយុវវ័យ «ចាស់ទៅនៅ Sweet ទៀតអត់?» បានចេញ Full MV ដោយទទួលបានការគាំទ្រ ជាខ្លាំងពីសំណាក់ទស្សនិកជន។

ជាការកត់សម្គាល់ តាមរយៈMV ចម្រៀង «ចាស់ទៅនៅ Sweet ទៀតអត់?» របស់ សុខ ពិសី ចេញមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូលចិត្ត អ្នកចូលទស្សនា និងចំនួនស៊ែរ យ៉ាងច្រើនសន្ធឹកសន្ធាប់។

«ចាស់ទៅនៅ Sweet ទៀតអត់? ពេលចាស់ទៅ តើបងនៅ Care អូនទៀតអត់ សន្យាណា បច្ចុប្បន្នអនាគត បងប្រាកដជាស្រឡាញ់អូន មិនប្រួលប្រែ» នេះជាអត្ថន័យដ៏សំខាន់ នៅក្នុងចម្រៀង។

តោះ កុំឲ្យខាតពេលយូរ ចង់ដឹងថា «ចាស់ទៅនៅ Sweet ទៀតអត់?» របស់ តារាចម្រៀងស្រីសំឡេងពីរោះផ្អែមល្ហែម ពូកែច្រៀងលួងលោម សុខ ពិសី មានអត្ថន័យ និង ចាក់ដោតអារម្មណ៍យ៉ាងណានោះ សូមទស្សនាវីដេអូ ដូចខាងក្រោម៖