(ភ្នំពេញ)៖ ភាពយន្តខ្មែរបែបប្រវត្តិសាស្ត្រ មានចំណងជើងថា «​មុនដំ​បូ​ងខ្មែ​រ​ក្រហ​ម ​សម្លាប់ប៉ា​រ​បស់​ខ្ញុំ​ ឬ​ First They Killed My Father» ដែលជាការដឹកនាំផលិត ដោយតារាហូលីវូដ លំដា​ប់ ពិ​ភព​លោក ​អ្នកនាង Angelina Jolie បានទទួលការគាំទ្រខ្លាំង តាមរយៈ​ការ​បោះឆ្នោ​ត ពី​សំ​ណាក់​ប្រិយ​មិ​ត្ត នៅលើ​គ្រប់​គេ​ហទំ​ព័​រផ្លូវការ រ​ប​ស់រោ​ងភា​ពយ​ន្ត លេ​ជេ​ន កា​លពី​ពេល​ ថ្មី​ៗនេះ ធ្វើឲ្យភាពយន្តនេះ ទទួលបានពានប្រចាំឆ្នាំ២០១៧ ពីព្រឹត្តការណ៍ «Movie Of The Year»​ កាល​ពី​រាត្រី​ ថ្ងៃទី២​៩ខែ​ធ្នូ នេះ។

តំណាងរោ​ង​ភាពយ​ន្ត លេជេ​ន អ្នក​ស្រី គីវ ឆវ៉េត បាន​ថ្លែង​ថា ​​នេះគឺ​​ជា​លើ​ក​ទី​២​ហើ​យ​ ដែ​ល​រោ​ង​​ភា​ព​យ​ន្ត ​លេជេ​ន ​រៀប​ចំ​​ព្រឹត្តិ​កា​រណ៍​​បែប​នេះ​ឡើ​ង​​ គឺ​ក្នុ​ង​គោ​ល​​បំណ​ង ចូល​រួ​ម​លើ​ក​​ស្ទួយ ​វិស័យ​​ភា​ព​យ​ន្ត​ នៅ​កម្ពុ​ជា ហើយវាក៏​នឹង​​ក្លា​​យ ​​ជា​ព្រឹត្តិ​​កា​រ​ជួ​ប​ជុំ សិល្បក​រ​ ផលិត​ករ និងអ្ន​ក​​ពាក់​ព័ន្ធ ​វិស័​យ​​ភា​ព​យ​ន្ត ផ​ង​ដែរ។ ​ពី​មួយ​ថ្ងៃ​​ទៅ​​មួយ​ថ្ងៃ​ គុណ​​ភាព​​នៃ​​ការ​ផ​លិ​ត​ ភា​ព​យន្ត​​ខ្មែ​រ​ កា​ន់​តែ​មា​ន​​ការ​វិ​​វឌ្ឍន៍​ ​ឈាន​ឡើ​ង​ជា​ប​ន្ត​​ប​ន្ទាប់​​គួ​រ​ឲ្យ​​កត់សម្គា​ល់។​ ព្រឹ​ការ​ណ៍​ពិ​សេ​ស​បែ​ប​នេះ​ ​នឹងប​ន្ត​រៀ​ប​ចំ​​ ឲ្យមា​ននៅ​ចុង​ឆ្នាំ​​ក្រោយ​ ប​ន្ត​ទៀ​ត​​ដែល​​នឹង​​មាន​​អ្វី​ កាន់​​តែ​ពិសេ​ស​​ ជាង​ឆ្នាំនេះ​ទៀត។

ដោយឡែក លោក​ ឈា​ង ​ឆ​ដាភ័​ក្រ​ ប្រធា​នការិ​យាល័​យ​ ពិ​និ​ត្យខ្លឹម​សារ​​រូ​បភា​ព និង​​ចំណា​ត់​​ថ្នា​ក់​​ភាព​​​យន្ត​ ​បាន​ថ្លែង​​​កោត​ស​រសើរ​​ ចំពោះ​​កម្ម​​​វិធី​​ភាព​យន្ត ​ប្រចាំ​ឆ្នាំ​២០​១៧ (Movie of The Year 2017) លើកទីពីរ ដែល​​ឆ្លុះ​បញ្ចាំ​ង​ ពី​ការ​យ​កចិត្ត ទុក​ដាក់​​និង​​លើក​​កម្ពស់ ​វិស័យ​​ភាព​​យន្ត​​ នៅ​ក្នុង​​ស្រុក​។​ ​សម្រាប់​ការ​សុំទិ​ដ្ឋា​ការ​ ក្នុ​ង​កា​រ​​ផលិ​ត​ភា​ព​យ​ន្ត​ ក្នុ​​ងឆ្នាំ​នេះ ​មា​ន​​ចំ​នួន​​ច្រើ​ន​​ ជាងឆ្នាំមុ​ន ទាំង​​ភា​ព​យ​ន្ត​ខ្នា​ត​ធំ និង​ភា​ព​យ​ន្ត​​ភាគ ក្នុង​នោះ​ក៏​មា​ន​ភាព​យ​ន្ត​ ដែ​ល​ផលិ​ត​​ដោយ​​ឧ​ហ្សាហ​​ក​ម្ម​ ភា​ព​យន្ត​​ប​រ​ទេស​ ជាច្រើ​ន​​ផងដែរ។ លោក​រំពឹ​ង​ដែ​រថា​ ​ព្រឹត្តិ​ការ​ណ៍​​នេះ​ នឹ​ង​​កើត​​មា​ន​ជា​រៀង​រាល់​ឆ្នាំ​​ ដើម្បី​ចូល​រួ​មចំ​ណែក ​លើក​​កម្ព​ស់​វិ​ស័យ​ ភាព​​យន្ត​ខ្មែ​រ​ ឲ្យ​កាន់​​​តែ​មាន​​គុ​ណភា​ព ​ប្រក​ប​​ដោ​យ​​ភាព​ ​​ប្រ​កួត​ប្រ​ជែង។

សូមបញ្ជាក់ថា កម្មវិ​ធីភា​ពយ​ន្ត​ ប្រចាំឆ្នាំ​២០​១៧ (Movie of The Year 2017) លើក​ទី​ពីរ​ដែល​ជាក​ម្ម​វិធី រៀបចំ​ឡើ​ង ដោ​យរោ​ង​ភាព​យន្ត លេជេន (Legend Cinema) បាន​បញ្ចប់​ ដោយ​ជោគ​ជ័យ ​ដោយ​ស្វែង​រកឃើញ ភា​ព​យន្ត​លេ​ចធ្លោ​រ ប្រ​ចាំឆ្នាំ​ ។ ភាព​យ​ន្ត «មុនដំ​បូ​ងខ្មែ​រ​ក្រហ​ម ស​ម្លា​ប់ប៉ា​រ​បស់ខ្ញុំ ​​ឬ​ ​​First They Killed My Father» ត្រូវបា​នផ​លិ​ត ​ដោយ​កំ​ពូល​តា​រា​សម្ដែ​ង​លំដា​ប់ ពិ​ភព​លោក អ្នកនាង ​Angelina Jolie និងបាន​ប្រកា​ស ចាក់​បញ្ចាំ​ងកាលពី​ អំ​ឡុង​ខែក​ញ្ញា​ក​ន្លង​ទៅ។ មុនទទួ​លបា​នជ័យ​លាភី ​ខា​ងលើ​រឿង ​«មុនដំ​បូ​ងខ្មែ​រ​ក្រហ​ម ​សម្លាប់​ប៉ា​របស់​ខ្ញុំ» បានជ្រើសរើស​ ខ្សែភា​ព​យ​ន្តមួ​យ ក្នុ​ងចំ​ណោម​ភាព​យន្ត​ ចំនួ​ន១​០រឿង ទាំង​រឿង​ជាតិ និងអ​ន្ត​រជាតិ ដែលរ​កប្រា​ក់ចំណូ​ល បា​នច្រើ​នជាង​គេ ប្រ​ចាំឆ្នាំ២​០១៧ នៅរោ​ង​ភាព​យន្ត​ លេជេ​ន មក​ដាក់​​ប្រកួត​​ប្រជែ​ងគ្នា​។ ​ការបោះឆ្នោ​ត មាន២​ដំណា​ក់កា​ល​ ធំ​ៗ​ដែល​ដំណា​ក់កា​ល​ ទី១ ពានរ​ង្វា​ន់ខ្សែ​ភាព​យន្តខ្មែ​រ ប្រចាំឆ្នាំ​២០១៧ ចាប់ពី​ថ្ងៃទី​១​៥ រហូតដ​ល់់ ថ្ងៃទី​២០ ខែធ្នូ​ ឆ្នាំ២០១៧។​ រីឯដំ​ណាក់​កា​លទី​២ ពា​នរ​ង្វាន់​​ខ្សែភា​ពយ​ន្ត ប្រ​ចាំ​ឆ្នាំ​២០​១៧ ចាប់​ពីថ្ងៃ​ទី​២១ រហូតដ​ល់់ ថ្ងៃទី២​៦ ខែធ្នូ ឆ្នាំ២០១៧។

រោងភាពយន្ត Legend ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ឧបត្ថម្ភកម្មវិធី ដូចជាក្រុមហ៊ុននាំចូល និងចែកចាយភាពយន្ត WML , ផលិតកម្ម Kongchak Pictures, អេអាយអេ (ខេមបូឌៀ) ឡាយហ៍ អ៊ិនសូរេន (AIA), Uber, និងអ្នកសហការឧបត្ថម្ភដោយ KOI Cafe´, Joma Cafe´Bakery Cambodia, និងបណ្ដាអ្នកឧបត្ថម្ភផ្សេងៗទៀត៕