(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ គឺជា​ខួប ១៩​ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានបិទបញ្ចប់ទាំងស្រុងនូវសង្គ្រាមផ្ទៃក្នុងរបស់ខ្លួន ក្រោមការដាក់ចេញនយោបាយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានយកកងទ័ពខ្មែរក្រហមទាំងអស់មកជ្រកក្រោមរាជរដ្ឋាភិបាលតែមួយ។

ស្រុកម៉ាឡៃ គឺជាតំបន់មួយក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃ ដែលកងទ័ពខ្មែរក្រហមយកធ្វើជាសមរភូមិ ដើម្បីតស៊ូក្នុងបំណងដណ្តើមកាន់កាប់ដឹកដីជាថ្មី។ បើទោះមកដល់ពេលបច្ចុប្បន្នស្រុកម៉ាឡៃ បានក្លាយជាតំបន់គ្រប់គ្រងទាំងស្រុងដោយរាជរដ្ឋាភិបាលយ៉ាងណាក្តី តែតំបន់នេះក៏នៅមានប្រជាពលរដ្ឋជាច្រើន ដែលសុទ្ធសឹងមានអតីតភាពជាទាហានខ្មែរក្រហម។

អតីតទាហានខ្មែរក្រហមសុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះនយោបាយឈ្នះ-ឈ្នះ។ ពួកគេថា នយោបាយឈ្នះ-ឈ្នះ នេះ បានធ្វើឲ្យជាតិកម្ពុជាបានសុខសន្តិភាព ហើយក៏ធ្វើឲ្យជីវភាពរបស់ពួកគេបានកាន់តែប្រសើរផងដែរ៕

ខាងក្រោមនេះ គឺជាវីដេអូបង្ហាញនូវចំណាប់អារម្មណ៍របស់អតីតខ្មែរក្រហមជុំវិញនយោបាយឈ្នះ-ឈ្នះ៖