(ភ្នំពេញ)​៖ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មី​ ឆ្នាំសកល​ គ.ស.២០១៨​ នេះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​​​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមអង្គសម្តេចម៉ែ ព្រះប្រកបដោយព្រះរាជសុខុមាលភាពល្អបរិបូរ​ ព្រះកាយពលមាំមួន​ ឈ្នះអស់ព្រះរោគាព្យាធិផងទាំងពួង​ ​ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា​ ដើម្បីប្រជានុរាស្ត្រ​ ជាកូន​ ចៅ​ ចៅទួត​ ចៅលួត​ របស់​ សម្តេចព្រះវររាជមាតាជាតិខ្មែរ​ បានបន្តរស់នៅជ្រកកោនក្រោមម្លប់ដ៏ត្រជាក់ត្រជំ​ សុខដុមរមនា​ ជាភិយ្យោភាព​ អស់កាលដ៏យូរអង្វែងតរៀងទៅ៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារលិខិតថ្វាយព្រះពរ៖