(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានថ្វាយសារលិខិត ក្រាបថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស២០១៨ ដែលនឹងឈានចូលមកដល់ខាងមុខនេះ។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសរសេរថា «ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្ទសាធុការពរ បវរសិរីរាជមង្គលមហាប្រសើរ សូម ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ ព្រះប្រកបដោយ ព្រះរាជសុខភាពល្អពេញបរិបូរ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាភ្លឺថ្លាឈ្លាសវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ព្រះរាជទានដល់ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាទីស្រឡាញ់របស់ព្រះអង្គជ្រកកោនត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាព យូរអង្វែងជារៀងដរាបតទៅ»

ខាងក្រោមនេះ ជាសារលខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៖