(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឲ្យសិក្សាដាក់ប្រព័ន្ធក្បាលបាញ់ទឹកពន្លត់អគ្គីភ័យ នៅជុំវិញផ្សារទាំងអស់ នៅក្នុងរាជធានីភ្នពេញ ឲ្យបានគ្រប់ជ្រុងជ្រោយ តាមលក្ខណៈបច្ចេកទេស ដើម្បីចូលរួមបង្ការក្រែងមានគ្រោះអគ្គិភ័យកើតឡើង។ នេះបើយោងតាមលិខិត ដែលចេញដោយរដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទើបទទួល​បាននៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

យោងតាមលិខិត លោក ឃួង ស្រេង បានបញ្ជាក់ថា សំណើរដាក់ប្រព័ន្ធក្បាលបាញ់ទឹកនេះ ធ្វើឡើងដើម្បីការពារហានិភ័យផ្សេងៗ ដែល​កើត​ឡើងជាយថាហេតុ ដូចជាគ្រោះអគ្គីភ័យ៕

សម្រាប់ព័ត៌មានលម្អិត សូមអានលិខិត ស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង៖