(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា បានរៀបចំកម្មវិធីចាប់ឆ្នោតផ្តល់រង្វាន់ជាទឹកប្រាក់សុទ្ធ៥,០០០ដុល្លារ និង២,០០០ដុល្លារ ជូនគូស្វាមីភរិយាថ្មីចំនួនគូ ដែលបានជាវស្រាបៀរកម្ពុជា មកប្រើប្រាស់ក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លូន។

កម្មវិធីចាប់រង្វាន់នេះ ត្រូវបានរៀបចំឡើងក្នុងកម្មវិធីតន្ត្រីទេសចរណ៍ស្រាបៀរកម្ពុជានៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។ ក្នុងចំណោមគូស្វាមីភរិយាថ្មីទាំង៤០គូ ១០គូនឹងទទួលបានរង្វាន់៥,០០០ដុល្លារ និង៣០គូទៀតនឹងទទួលបាន២,០០០ដុល្លារ។

គួរបញ្ជាក់ផងដែរថា ស្រាបៀរកម្ពុជាបានចាប់ផ្តើមយុទ្ធនាការណ៍ «អាពាហ៍ពិពាហ៍រឹតតែទាន់សម័យជាមួយស្រាបៀរកម្ពុជា» កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយបន្តរហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។ គូស្វាមីភរិយាណា ដែលបានជាវស្រាបៀរកម្ពុជាមកប្រើប្រាស់ក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លូនក្នុងអំឡុងពេលយុទ្ធនាការណ៍នេះ នឹងទទួលបានឆ្នោតផ្សងសំណាង ដែលអាចមានឱកាសឈ្នះទឹកប្រាក់៥,០០០ដុល្លារ និង២,០០០ដុល្លារ ជារៀងរាល់ខែ ដែលគិតជាទឹកប្រាក់សរុប ១,០០០,០០០ដុល្លារ៕