(ភ្នំពេញ)​៖ ក្រុមហ៊ុនស្រាបៀរ Carlsberg បានសហការជាមួយ Urban Beer House បាននាំកម្មវិធីប្រារព្ធពិធីបុណ្យណូអែល ដ៏ពិសេស​នៅកម្ពុជា ក្នុងទីក្រុងភ្នំពេញ។

ដើម្បីអបអរនាឱកាសនេះ និងថ្លែអអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រដល់ស្រាបៀរ Carlsberg និង​ Urban Beer House ក្រុមហ៊ុនទាំងពីរ បានរួមគ្នាអញ្ជើញតារាសំដែងថៃដ៏ពេញនិយម កញ្ញា Yinglee មកសំដែងនៅកម្ពុជាផងដែរ។

កញ្ញា Yinglee ជាម្ចាស់បទចម្រៀនដ៏ល្បីប្រចាំប្រទេសថៃ ដែលគ្រប់គ្នាស្គាល់កញ្ញាទៅលើបទ «បេះដូងរបស់ខ្ញុំសម្រាប់តួលេខរបស់អ្នក» បទចម្រៀង​នេះ ​មិនត្រឹមតែទទួលស្គាល់ពីប្រជាជនថៃប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានការគាំទ្រច្រើនពី សំណាក់ប្រជាជនកម្ពុជាផងដែរ។

កញ្ញា Yinglee បានថ្លែងពីចំណាប់អារម្មណ៍ ដែលកញ្ញាបានមកប្រទេសកម្ពុជាថា «នេះជាលើកទី៣ហើយ ដែលខ្ញុំបានមកកម្ពុជា ហើយការមក​សំដែងក្នុងពិធីបុណ្យណូអែលនេះផងដែរ។ ខ្ញុំពាំនាំយកបទចម្រៀងជាច្រើនបទ មកសំដែងជូនដល់ Fan នៅកម្ពុជា។ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលខ្ញុំបានមកសំដែងកម្ពុជា។ បច្ចុប្បន្ននេះខ្ញុំឃើញថាកម្ពុជា មានការរីកចម្រើនជាខ្លាំង ដោយមានអគារខ្ពស់ជាច្រើន នេះសរបញ្ជាក់ថាកម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍជាច្រើន»

លោក Kelvin Ng អ្នកគ្រប់គ្រងក្រុមហ៊ុន Carlsberg បានថ្លែងថា «អស់រយៈពេល១៧០ឆ្នាំមកហើយ ដែលក្រុមហ៊ុន Carlsberg តែងតែបង្កើត​ឲ្យមានឱកាសពិសេសសម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក។ អ្វីដែលកាន់តែប្រសើរជាងនេះទៅទៀតនោះ គឺការ​ពិសារ Carlsberg ស្រាបៀរដ៏អស្ចារ្យនេះ»