(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ចប់ហើយ។ លោក យិន ប៊ុនណាង បានក្លាយជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមជំនួសលោក អ៉ឹម សិទ្ធី ដែលទទួលមរណភាព ហើយលោកនឹងចូលស្បថនៅព្រះបរមរាជវាំង ខណៈលោក លី ឆេង ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសជា សមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦)។

កិច្ចប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ នៅវិមានរដ្ឋសភា ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិកសភាចូលរួមចំនួន ១១១រូប។ ក្នុងនោះមានរបៀបវារៈចំនួន២ រួមមាន៖

១៖ ប្រកាសសុពលភាពសមាជិកថ្មីរដ្ឋសភា១រូប គឺលោក យិន ប៊ុនណាង

២៖ ការបោះឆ្នោតជ្រើសតាំង លោក លី ឆេង ដើម្បីធ្វើជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា៕