(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក អាន គន្ធធារ៉ា, និងកញ្ញា យ៉ង់ សក្គុណា, លោក វង់ វុធ, អ្នកនាង កេត សត្យា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ប្រមុខដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា៖ បើយកច្បាប់ប្រកាសទ្រព្យសម្បត្តិរបស់កម្ពុជា ទៅអនុវត្តនៅអាមេរិកនោះ តំណាងរាស្ដ្រអាមេរិកជាប់ទោសគ្មានសល់ម្នាក់ទេ!

២៖ បុណ្យសមុទ្ររយៈពេល៣ថ្ងៃ នៅខេត្តកែប មានភ្ញៀវទេសចរចូលរួមកម្សាន្ត សប្បាយជាងកន្លះលាននាក់, ពិធីទាំងមូលត្រូវបានបញ្ចប់ដោយជោគជ័យ

៣៖ ទេសរដ្ឋមន្ត្រី សេរី កុសល៖ តំណាងប្រទេស EU គ្មានជំហរគៀបសង្កត់កម្ពុជាឡើយ

៤៖ ការប្រមូលផលត្រីទឹកសាបឆ្នាំនេះ បានជាង៥៣០ពាន់តោន ខណៈការប្រមូលផលត្រីប្រហុកក៏ត្រូវខ្លាំងផងដែរ

៦៖ គ.ជ.ប ទទួលបានបណ្តឹងតវ៉ាចំនួន៤២ ក្រោយបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ក្រុមប្រឹក្សាឃុំ/សង្កាត់  

៧៖ ឥទ្ធិពលព្យុះ! ក្រសួងធនធានទឹក អំពាវនាវឲ្យអ្នកធ្វើដំណើរតាមសមុទ្រ ពិសេសប្រជានេសាទ គួរផ្អាកសកម្មភាព ចាប់ពីល្ងាចថ្ងៃនេះ រហូតដល់ស្ថានភាពអាកាសធាតុ បានល្អប្រសើរឡើងវិញ

៨៖ ស្ត្រីជេរប្រមាថ សម្តេចតេជោ ហ៊ុន សែន តាម Facebook តុលាការនឹងប្រកាសសាលក្រម នៅថ្ងៃទី១១ ខែមករាខាងមុខនេះ

* «ព័ត៌មានអន្តរជាតិ (World News)»

១៖ ប្រទេសហ្គាតេម៉ាឡា «ព្រមដើរតាម ដូណាល់ ត្រាំ ក្នុងការរើស្ថានទូតអ៊ីស្រាអែល ទៅហ្សេរុយសាឡឹម...»

២៖ ប្រធានាធីបតីប៉េរូ «សម្រេចចិត្តលើកលែងទោសដល់ អតីតមេដឹកនាំ Alberto Fujimori» ដែលកំពុងជាប់ពន្ធនាគារ...

៣៖ ក្រុមអ្នកជំនាញរុស្ស៊ី «កំពុងពិនិត្យមើលបំណែកសង្ស័យ ដែលអាចជានាវាមុជទឹកអាហ្សង់ទីន» កំពុងបាត់ដំណឹង...  

៤៖ អស្ចារ្យ! ចិនទទួលជោគជ័យធំលើការ «ធ្វើតេស្តយន្តហោះខ្នាតធំ អាចចុះចតក្នុងសមុទ្រ-ទន្លេបាន»

៥៖ អាមេរិក៖ យន្តហោះភ្លោះ «សម្រាប់នាំរុក្ក៉ែតទៅរយៈកម្ពស់ខ្ពស់ នៃបរិយាកាសផែនដី» សម្រេចជោគជ័យ នៃការតេស្តលើកដំបូង!

៦៖ កាលីហ្វរញ៉ា៖ «ប្រជាជនអាមេរិក ត្រូវជម្លៀសយ៉ាងទាន់ហន់ ចេញពីផ្សារទំនើបមួយ ក្រោយសង្ស័យមានគ្រាប់បែក»

៧៖ ព័ត៌មានក្តៅ! មហាសន្និបាត UN ជំរុញឲ្យមីយ៉ាន់ម៉ា «បញ្ចប់ប្រតិបត្តិការយោធា លើជនជាតិរ៉ូហ៊ីងយ៉ា» ប៉ុន្តែប្រទេស ១០ បោះឆ្នោតប្រឆាំង...

៨៖ ចំពោះមុខភាពក្តៅគគុកជាមួយអ៊ីស្រាអែល «ប៉ាឡេស្ទីនត្រៀមស្នើសុំ ចូលជាសមាជិក UN ពេញសិទ្ធិតែម្តង»៕