(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតំណាងរាស្ត្រមួយដែរនោះ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ស្អែក នឹងអញ្ជើញចូលរួមប្រជុំពេញអង្គនៃរដ្ឋសភាលើកទី៩ នីតិកាលទី៥។

កិច្ចប្រជុំរដ្ឋសភានៅថ្ងៃស្អែកនេះធ្វើឡើង ដើម្បីប្រកាសសុពលភាព សមាជិកថ្មី នៃរដ្ឋសភា១រូប គឺលោក យិន ប៊ុនណាង ដែលត្រូវជំនួសតំណែងលោក អ៉ឹម សិទ្ធី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។

កិច្ចប្រជុំនៅថ្ងៃស្អែករដ្ឋសភា ក៏នឹងបោះឆ្នោតជ្រើសតាំង លោក លី ឆេង ធ្វើជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាផងដែរ៕