(ភ្នំពេញ)៖ រដ្ឋសភា នឹងបន្ដបើកកិច្ចប្រជុំលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧​ ស្អែកនេះ ដើម្បីប្រកាសសុពលភាព សមាជិកថ្មី នៃរដ្ឋសភា១រូប គឺលោក យិន ប៊ុនណាង ដែលត្រូវជំនួសតំណែង លោក អ៊ឹ​ម សិទ្ធី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលទទួលមរណភាព កាលពីពេលថ្មីៗនេះ។

កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាខាងលើ នឹងធ្វើឡើងក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួ​មពីសមាជិកនានា នៃរដ្ឋសភាផងដែរ។

ក្រៅពីរបៀបវារៈទី១ ខាងលើនេះ ក៏មានរបៀបវារៈមួយទៀត គឺការបោះឆ្នោតជ្រើសតាំង លោក លី ឆេង ដើម្បីធ្វើជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាផងដែរ៕