(ភ្នំពេញ)៖ ក្រុមហ៊ុន ECI Distribution ដែលជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុងការនាំចូល និងចែកចាយផលិតផល ម៉ាស៊ីនកុំព្យួទ័រ ព្រីនធឺ ម៉ាស៊ីនហ្វូតូកូពី ហើយនិងឧករណ៍អេឡិក ត្រូនិកផ្សេងៗទៀត ព្រមទាំងផ្តល់ដំណោះស្រាយផ្នែក បច្ចេកវិទ្យា ដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានសហការគ្នាជាមួយនឹងក្រុមហ៊ុន Dell  កាលថ្ងៃចុងសប្តាហ៍នេះ បានរៀបចំនូវពិធីជប់លៀងជូនដល់ដៃគូចែកចាយបន្តរបស់ខ្លួន។

ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅភោជនីយ៍ដ្ឋាន Bottoms Up។ លោក Nheb Chantha ដែលជាអគ្គនាយកគ្រប់គ្រង របស់ក្រុមហ៊ុន ECI Distribution បានឲ្យដឹងថា គោលបំណងសំខាន់ នៃការរៀបចំពិធីជប់លៀងជូនដល់ដៃគូរចែកចាយ បន្តនៅពេលនេះ គឺជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ ដែលមាននៅលើផលិតផលថ្មីរបស់ DellEMC ដែលកំពុងតែមានតំរូវការពីអតិថិជននៅក្នុងទីផ្សារ ប្រទេសកម្ពុជានាពេល បច្ចុប្បន្ននេះ ពីព្រោះថា ផលិតផលថ្មីរបស់ DellEMC មិនត្រឹមតែមានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់ ជាច្រើននៅ ប្រទេសកម្ពុជានោះទេ នៅលើពិភពលោកក៏កំពុងពេញនិយមយ៉ាងខ្លាំងផងដែរ។

មួយវិញទៀត គឺ ECI Distribution ចង់បង្កើននូវការប្រាស្រ័យទាក់ទងគ្នាឲ្យបានកាន់តែជិតស្និត មួយកំរិតថែមទៀត រវាងក្រុមហ៊ុន ជាមួយនិងតំណាងចែកចាយបន្តទាំងអស់ ដែលពួកគាត់ បានខិតខំជួយជុំរុញការលក់ផលិតផលឲ្យក្រុមហ៊ុន ECI Distribution និងផលិតផល DellEMC ទទួលបាននូវភាពជោគជ័យ និងមានភាពល្បីល្បាញរហូតមកដល់ពេលនេះ។

នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន ECI Distribution ក៏មានធ្វើការលក់ជាកញ្ចប់ក្នុងតំលៃពិសេស និងមានការចាប់រង្វាន់រង្វាន់ អនុស្សាវរីយ៍ជាច្រើនជូនដល់តំណាងចែកចាយបន្ត និងភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏នេះផងដែរ។

សូមជំរាបថា រហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុន ECI Distribution មានក្រុមហ៊ុនដៃគូសហការ និងក្រុមហ៊ុនចែកចាយ បន្តជាច្រើននៅក្នុងប្រទេសកម្ពុជា។ ពត៌មានបន្ថែមសូមទំនាក់ទំនង៖ No.16. St.290, Toul Svay Prey II, Phnom Penh Tel: (855-23) 222 121 / (855-77) 888 195 / (855-77) 888 187 / (855-77) 888 680 (855-77) 888 934