(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ LEO បានប្រគល់រង្វាន់ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០១៧ ចំនួន​៧គ្រឿង ដល់អតិថិជនដែលបានឈ្នះរង្វាន់ក្នុងកម្ម​វិធី ​«គាស់ភ្លាម ឈ្នះភ្លេត ពីក្រុមហ៊ុនស្រាបៀរ LEO»

កម្មវិធីប្រគល់រង្វាន់នេះ ធ្វើឡើងនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នាស្ថានីយ៍ទូរទស្សន៍បានយ័ន ក្នុងកម្មវិធីកំពូល អ្នកប្រដាល់ស្រាបៀរលីអូ។

ការផ្ដល់រង្វាន់ម៉ូតូ Honda Dream នេះធ្វើឡើងដើម្បីអបអរ ក៏ដូចជាលើកទឹកចិត្តដល់ អតិថិជនដែលតែងតែគាំទ្រ នូវស្រាបៀរ LEO។

លោក ហឹ តូ អ្នកឈ្នះរង្វាន់ម៉ូតូបានថ្លែងឲ្យដឹងថា «ខ្ញុំស្ទើរតែមិនជឿនោះឡើយ ថាខ្ញុំអាចមានសំណាងឈ្នះរង្វាន់ពីក្រុមហ៊ុនស្រាបៀរ LEO។ ខ្ញុំពិតជាមាន​ក្ដីរំភើប និងរីករាយក្រៃលែង។ ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនស្រាបៀរ LEO ដែលបានបង្កើតនូវកម្មវិធីសំណាងៗនេះ និងសូមជូនពរក្រុមហ៊ុន​ស្រាបៀរលីអូ កាន់តែទទួលបានការគាំទ្រ​កាន់តែច្រើន និងទទួលបានភាពជោគជ័យជានិច្ច»

លោក ព្រាប សុវណ្ណ តំណាងឲ្យក្រុមហ៊ុនស្រាបៀរ LEO បានថ្លែងថា កម្មវិធីប្រគល់រង្វាន់ «គាស់ភ្លាម ឈ្នះភ្លេត» ពីក្រុមហ៊ុនស្រាបៀរ LEO នេះក៏មាននូវ​រង្វាន់ធំរថយន្ដ Mazda CX5 និងម៉ូត Honda Dream ជាច្រើនរង្វាន់ផងដែរ។ កម្មវិធី គាស់ភ្លាម ឈ្នះភ្លេត ពីស្រាបៀរ LEO បង្កើត​ឡើង​ដើម្បីជាកិច្ចតបស្នងដល់អតិថិជន របស់ខ្លួនសម្រាប់ការគាំទ្ររបស់ពួកគាត់។

សូមបញ្ជាក់ថា អតិថិជនស្រាបៀរ LEO នៅតែមានឱកាសឈ្នះក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លេត ពីស្រាបៀរ LEO នៅទូទាំងប្រទេស ដោយគ្រាន់តែ​លោក​អ្នកគាស់ក្រវិលកំប៉ុង និងគម្របដបស្រាបៀរ LEO រួចស្វែងរកមើលរង្វាន់ ដើម្បីមានឱកាសឈ្នះរង្វាន់ធំរថយន្ដ Maxda CX5 ស៊េរីថ្មី ម៉ូត Honda Dream 2017 និងរង្វាន់ជាច្រើនទៀត៕