(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរ ជាបណ្តោះអាសន្ន នៅមហាវិថីព្រះនរោត្តម មុខក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីរៀបចំការពិធីប្រគុំតន្ត្រី និងបាញ់កាំជ្រួច អបអរសាទរពិធីឆ្លងឆ្នាំសកល ២០១៧ ឈានចូល ២០១៨ នៅយប់ថ្ងៃអាទិត្យ ១៤កើត ខែបុស្ស នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ឈានចូល២០១៨។

រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូន ដែលធ្វើដំណើរឆ្លងកាត់តាមទីតាំង និងផ្លូវខាងលើ មេត្តាបញ្ចៀសការធ្វើដំណើរចរាចរ និងចូលអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាព៕