(ភ្នំពេញ)៖ លោក កៅ ទ្រី អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ និងប្រឆាំងជំងឺអេដស៍ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា Facebook របស់លោកដែលមានឈ្មោះថា «  Try Kao» ពេលនេះ ត្រូវបានជនអនាមិកចូលវាយប្រហារ (Hack) ហើយផ្ញើសារខ្ចីលុយអ្នកដទៃ ដើម្បីបំផ្លាញកិត្តិយសរបស់លោក។

តាមរយៈ ​Fresh News លោក កៅ ទ្រី បានប្រកាសថា ចាប់ពីពេលនេះតទៅ រាល់ការបង្ហោះ និង ផ្ញើសារទៅកាន់អ្នកដទៃ ដែលប្រើប្រាស់ Facebook របស់លោកមួយនេះ លោកនឹងមិនទទួលខុសត្រូវនោះទេ។

ជាមួយគ្នានេះ លោក កៅ ទ្រី ក៏បានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃ រួចហើយដែរ៕