(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ លោក វ៉ាន់ សារាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, និងកញ្ញា យ៉ង់ សក្គុណា, លោក វង់ វុធ, អ្នកនាង កេត សត្យា៖

ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ជំរុញក្រសួងការពារជាតិវៀតណាម ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌

២៖ មហាអំណាចចិន និងមហាសេដ្ឋកិច្ចជប៉ុន បន្ដទម្លាក់លុយដល់កម្ពុជាជាង៣៥លានដុល្លារ គ្រាដែលអាមេរិក និងអឺរ៉ុប គំរាមកាត់ជំនួយ

៣៖ គ.ជ.ប ចេញសេចក្តីបំភ្លឺថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នឹងធ្វើឡើងតាមការគ្រោងទុក ត្រឹមត្រូវតាមច្បាប់ គ្មានអ្វីអាចរារាំងបានទេ

៤៖ ប្រធានបក្សយុវជនព្រមានថា កញ្ញា កឹម មនោវិទ្យា អាចជាប់ឈ្មោះ «ក្បត់ជាតិ» ទាំងឪពុកទាំងកូនដូចលោក សម រង្ស៊ី

៥៖ ទ័ពតាមទល់ដែនចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាល ជាការញុះញង់នាំឲ្យជាតិជួបភាពវឹកវរ

៦៖ អគ្គនាយកស៊ីម៉ាក់ លើកសរសើរពីវីរភាពនារីដោះមីន ដែលមានសមត្ថភាពខ្ពស់ និងមានភាពក្លាហាន សកម្មមុះមុត ក្នុងការងារដោះមីន

៧៖ រដ្ឋសមាជិក អនុសញ្ញាអូតាវ៉ាទាំង១៦៣ប្រទេស ចាប់អារម្មណ៍យ៉ាងខ្លាំង លើកផែនការយុទ្ធសាស្ត្រដោះមីន និងគ្រាប់មិនទាន់ផ្ទះឲ្យអស់នៅឆ្នាំ២០២៥ របស់កម្ពុជា រួមទាំងការរកឃើញនូវអាវុធគីមី

៨៖ ចិនផ្ដល់ជំនួយជាង ៧លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោងសំខាន់ៗចំនួន១៦ នៅកម្ពុជា, រដ្ឋមន្ដ្រីក្រសួងការបរទេសចាត់ទុកជំនួយនេះ ជាការផ្ដល់ទំនុកចិត្តដល់កម្ពុជា

៩៖ ក្រសួងសុខាភិបាល៖ អត្រាពុលចំណីអាហារ នៅកម្ពុជា ធ្លាក់ចុះនៅត្រឹម៩ករណី ក្នុងឆ្នាំ២០១៧

១០៖ តុលាការកំពុងចាត់ការបណ្តឹងសហជីពធំៗ១២០ ដែលប្តឹងលោក ជា មុនី រឿងញុះញង់ឱ្យសហគមន៍អឺរ៉ុប និងអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា

១១៖ ក្រសួងធនធានទឹក ប្រកាសពីឥទ្ធិពលរបស់ព្យុះទី២៧ ដែលធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅតាមខេត្តមួយចំនួន នៅចុងខែធ្នូនេះ

* ព័ត៌មានអន្តរជាតិ (World News)

១៖ ដូណាល់ ត្រាំ គំរាមសមាជិក UN ទាំងអស់៖ «អាមេរិកនឹងផ្តាច់ជំនួយហិរញ្ញវត្ថុ ចំពោះប្រទេសណាដែលប្រឆាំង ការទទួលស្គាល់ហ្សេរុយសាឡឹម»

២៖ អ្នកឃ្លាំមើលអន្តរជាតិ ទម្លាយព័ត៌មានក្តៅ៖ «CIA អាមេរិក មានចេតនាទម្លាក់អាវុធឲ្យ ISIS ដើម្បីបង្កអស្ថិរភាពនៅមជ្ឈិមបូព៌ា»

៣៖ ចំណេញកប់! កូរ៉េខាងត្បូង «គ្រោងទិញយន្តហោះបំបាំងកាយ F-35A ពីអាមេរិកបន្ថែម ២០គ្រឿង» ខណៈតម្លៃវិញញាក់សាច់!

៤៖ ទោះបីលោក ដូណាល់ ត្រាំ «ទទួលជ័យជម្នះធំធេង លើច្បាប់ពន្ធដារថ្មី» ប៉ុន្តែបក្សកាន់អំណាចនេះនឹងមិនអាចគ្រប់គ្រងសភាយូរទៀតទេ

៥៖ មហាយក្សឥណ្ឌា «ចាប់ផ្តើមផលិតយន្តហោះចម្បាំង ដោយដៃខ្លួនឯង» ដើម្បីបន្ថយការពឹងផ្អែកលើបរទេស!

៦៖ ចិនកំពុងរង្គាសចិត្តខ្លាំងចំពោះ «របាយការណ៍យុទ្ធសាស្ត្រជាតិអាមេរិក» ដែលចាត់ទុកទំនើបកម្មយោធាចិន ជាការគំរាមកំហែងធំបំផុត!

៧៖ ទីក្រុងព្យុងយ៉ាង «ច្រានចោលព័ត៌មាន​ទាំងអស់ដែលចោទថា ខ្លួនកំពុងលួចអភិវឌ្ឍន៍​អាវុធគីមី» ដើម្បីបំពាក់លើមីស៊ីល ៕