(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ បានអនុញ្ញាតឱ្យ លោក ង្វៀង ជីវិញ សមាជិកមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម បានចូលជួប និងពិភាក្សាការងារមួយចំនួន នៅក្រសួងការពារជាតិ។

កិច្ចពិភាក្សានេះ ធ្វើឡើងបន្ទាប់ពី លោក ង្វៀង ជីវិញ បានបញ្ចប់ កិច្ចសន្ទនានយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្រ្តីការពារជាតិ ជាមួយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងវិស័យការពារជាតិប្រទេសទាំងពីរ។

សូមបញ្ជាក់ថា លោក ង្វៀង ជីវិញ សមាជិកមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម បានមកបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២២ ខែធ្នូ ឆ្នាំ២០១៧។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានចូលជួបសម្តែងការគួរសមជាមួយ​ សម្តេចតេជោ ហ៊ុន សែន និង ថ្នាក់ដឹកនាំរបស់កម្ពុជាមួយចំនួនផងដែរ៕