(បាត់ដំបង)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) សហការជាមួយមូលនិធិអង្គការ Planet Water បាននាំយកនូវប៉មចម្រោះទឹកស្អាតចំនួន២ ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យកកោះ និងវិទ្យាល័យព្រៃទូច ក្នុងខេត្តបាត់ដំបង ។

ប្រព័ន្ធចម្រោះទឹក AquaTower នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សជាង ១,៥០០នាក់ នៃអនុវិទ្យាល័យទាំង២នេះ ដែលពួកគេភាគច្រើនធ្លាប់ប្រើប្រាស់ និងទទួលទានទឹកមិនស្អាត ចេញពីទឹកស្រះ រឺអណ្តូង សំរាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ នេះគឺជាគម្រោងសាងសង់ប៉មចម្រោះទឹកស្អាតទី៦ និងទី៧ បន្ទាប់ពីប៉មចម្រោះទឹកស្អាតចំនួន៥ ត្រូវបានសាងសង់ និងដាក់អោយប្រើប្រាស់រួចរាល់នៅក្នុងខេត្តសៀមរាប ខេត្តកំពង់ស្ពី និងខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសសម្ពោធដាក់អោយប្រើប្រាស់ ប៉មចម្រោះទឹកស្អាតនេះផងដែរ លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៍ ថ្លែងអំណរគុណដល់អង្គការដៃគូ ពោលគឺមូលនិធិអង្គការ Planet Water និងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ សម្រាប់ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសាងសង់ប៉មចម្រោះទឹកស្អាត )AquaTower) ព្រមទាំងផ្តល់ជូនកម្មវិធីអប់រំអំពីអនាម័យដល់សិស្សានុសិស្ស។

លោក រស់ សោភា បានបន្ថែមថា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) មានមោទនភាព ដែលមាន វត្តមាននៅព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកនេះ ហើយក្រុមហ៊ុនធ្វើការប្តេជ្ញាចិត្តក្នុងការកសាងសហគមន៍មួយប្រកបដោយនិរន្តភាព ។ ហើយគម្រោង ទឹកស្អាតនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលការណ៏និរន្តភាពនេះ។

នៅក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)បានពង្រឹងការប្តេជ្ញាចិត្តក្នុងការនាំយកទឹកស្អាត ក៏ដូចជាកម្មវិធីអប់រំអំពីអនាម័យ ដល់សហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើភូមិ-ឃុំដាច់ស្រយាលចំនួន៧ នៅក្នុងខេត្តសៀមរាប កំពង់ស្ពឺ បាត់ដំបង និង បន្ទាយមានជ័យ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក កញ្ញា ឡាវ ស្រីដែត ប្រធានផ្នែកសហប្រតិបត្តិការ និងកិច្ចការសាធារណៈតាមរយៈ អ៊ីម៉ែល៖ [email protected]