(ភ្នំពេញ)៖ គណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាម មកបណ្តុះបណ្តាលក្នុង និងក្រៅប្រទេសរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសឱ្យបេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យប្រឡងចូលធ្វើទាហាន ក្នុងនោះមាន វគ្គនាយទាហានសកម្មជំនាន់២២ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១០ វគ្គនាយទាហានបន្តវេនជំនាន់ទី១១ និងវគ្គបណ្តុះបណ្តាលជំនាញបចេ្ចកទេសយោធា ដើម្បីទៅពិនិត្យឈ្មោះ និងទីកន្លែងប្រឡង នៅតាមមណ្ឌលរៀងៗខ្លួន ខណៈដែលថ្ងៃប្រឡងកាន់តែខិតជិតចូលមកដល់។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖