(ក្រចេះ)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើងបង្កឡើង ដោយរថយន្ដយីឌុបខ្នាតយក្សបុកបន្ដកន្ទុយគ្នាចំនួន៤គ្រឿង ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសចំនួន២នាក់ នៅថ្ងៃទី១៩ខែ​ ខែធ្នូ ឆ្នាំ២០១៧នេះ នៅកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

អាវុធហត្ថស្រុកស្នួល បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងថា ករណីនេះបង្កឡើងយោយរថយន្ដម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 3A-1030 តែអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ​។ ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍ អ្ន​កបើកបររត់គេចខ្លួនបាត់ តែបណ្តាលឲ្យព្រូឡានម្នាក់ឈ្មោះ ផាត ម៉េង ហួត អាយុ១៣ឆ្នាំ មានទីលំនៅភូមិ ត្រពាំងឬស្សី ឃុំរការ ប្រាំ​ ស្រុក-ខេត្តត្បូងឃ្មុំ បានស្លាប់នឹងកន្លែងកើតហេតុ។

សម្រាប់រថយន្ដហ៊ីយ៉ាន់ដាយ ពណ៌សរ ពាក់ស្លាក់ភ្នុំពេញ 2G-9255 អ្នកបើកបរឈ្មោះ កែម ចាន់ អាយុ៣១ឆ្នាំ​ មានទីលំនៅឃុំស្នួលស្រុកស្នួល រងរបួសស្រាល បានបើករថយន្ដរេចង្កួត ទៅបុករថយន្ដម៉ាកតូយូតា (Hiyas) ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ3D-2300 អ្នកបើកបរឈ្មោះ ម៉ាន់ ហ៊ីមអី​ អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម បានរ៉េចង្កូតទៅបុករថយន្ដសាំងយ៉ុង ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 2AA-2295 អ្នកបើកបរ ឈ្មោះ កែវ សុហេង អាយុ៣៥ឆ្នាំ រស់នៅស្រុកស្នួល។

បច្ចុប្បន្នរថយន្ដទាំង៤គ្រឿង ត្រូវកម្លាំងអាវុធហត្ថ នាំយកមករក្សាទុកនៅអធិការនគដ្ឋាននគរបាលស្រុកស្នួល ដើម្បីដោះស្រាយតាមច្បាប់៕