(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន ​អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បានជួបសំណេះសំណាល និងជូនដំណើរកងទ័ព ជាពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ឲ្យទៅហ្វឹកហ្វឺន នៃក្របខណ្ឌនៅយោធភូមិភាគទី១ និងកងពលលេខ៣១ ស្រែផ្លុង។​

​មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងស្ទឹងត្រែង បានលើកឡើងថា តំបន់ប្រតិបត្តិការសឹងរងស្ទឹងត្រែង បានជូនដំណើកងទ័ព ជាពលទាហានបំពេញក្របខណ្ឌឲ្យ យោធភូមិភាទី១ នៃកងទ័ពជើងគោក ដើម្បីបញ្ជូនឲ្យថ្នាក់លើតាមការកំណត់នៅថ្ងៃនេះ ក្នុងគោលបំណងពង្រឹងនូវឃឿនការពារជាតិ ការពារធិបតេយ្យភាព ភាពសុខសាន្ត និងសណ្តាប់សង្គម ព្រមទំាងអនុវត្តតាមផែនការ សំណូមពរ ភារកិច្ចចាំបាច់ ក្នុងកំណែទម្រង់កងយោធពលខេមរភូមិន្ទ ទាំងបរិមាណ និងគុណភាព។

លោកបន្តថា ពលទាហានទាំងអស់ ដែលបានជ្រើសរើស បានឆ្លងកាត់ការត្រួតពិនិត្យសុខភាព ដែលមានការសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត ដំណើការពិនិត្យកាយស​ម្បទាសុខភាព សារធាតុញៀន ធ្វើតេស្តឈាមបានយ៉ាងម៉ត់ចត់។ ជាលទ្ធផល សម្រេចទទួលយក និងបញ្ចូលក្នុងក្របខណ្ឌពលទាហាន បានចំនួន៧១៣នាក់។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានផ្តាំផ្ញើដល់កងទ័ព ជាពលទាហានទាំងអស់ ដែលទៅហ្វឹកហ្វឺននៅសាលាពលទាហានទី១ និងកងពលលេខ៣១ ស្រែផ្លុង ត្រូវអនុវត្តឲ្យបានល្អនូវរាល់បញ្ជា របស់កងយោធពលខេមរភូមិន្ទ ពិសេសត្រូវតស៊ូប្រឹងប្រែងរៀនសូត្រនូវរាល់មេរៀនរបស់កងទ័ព និងក្បួនយុទ្ធសាស្រ្តនានា ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពដឹកដី និងការពារសេចក្តីសុខជូនប្រជាជនកម្ពុជា ការពាររដ្ឋធម្មនុញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលដ្ឋបោះឆ្នោតជូន និងប្រឆាំងដាច់ខាតនូវការប៉នប៉ងណាមួយ ចង់ផ្តួលរំលំរដ្ឋាភិបាល និងការចង់ធ្វើបដិវត្តពណ៌នៅកម្ពុជា​៕