(ភ្នំពេញ)៖ តារាសម្ដែង, តារាចម្រៀង ជាច្រើនដួង ក្នុងនោះមានដូចជា លោក ព្រាប សុវត្ថិ ,អ្នកនាង មាស សុខសោភា, អ្នកនាង ខាត់ សុឃីម, អ្នកនាង ឆោម ឆពុំ ព្រមទាំងតារាល្បីៗជាច្រើនដួងទៀត បានសម្ដែងការភ្ញាក់ផ្អើល ខណៈដែលគូស្នេហ៍មួយគូ បានចំណាយលុយប្រមាណ១០ម៉ឺនដុល្លារ ដើម្បីរៀបចំឡើងវីឡា ដ៏ស្កឹមស្កៃរបស់ខ្លួន ធ្វើឲ្យកក្រើកអស់មជ្ឈដ្ឋាន មហាជនទូទៅ ក៏ដូចជាអ្នកសិល្បៈ ដែលត្រូវបានអញ្ជើញចូលរួម។

មហាជន ក៏ដូចជាអ្នកសិល្បៈ មានការភ្ញាក់ផ្អើល ​ក្នុងពិធីឡើងផ្ទះ របស់លោកឧត្តមសេនីយ៍ទោ​ ហូ ចំរើន និងអ្នកស្រី គារ សុខគាង ដែលបានធ្វើឡើង​កាលពីថ្ងៃទី០៦ ខែ១១ កន្លងទៅ ខណៈដែលវីដេអូនៃកម្មវិធីឡើងផ្ទះថ្មីនេះ ទើបតែបានបង្ហោះឡើងជាផ្លូវការនាពេលថ្មីៗនេះប៉ុណ្ណោះ។ ពិធីនេះគ្រាន់ តែនៅខាងមុខផ្ទះមានតាំងសុទ្ធ តែស្ដេចរថយន្តថ្លៃៗតម្លៃរាប់សែនដុល្លារ ច្រើនគ្រឿង ដោយសូម្បីតែការចាត់ចែងទាំងក្នុង និងក្រៅឆាក ក៏អាចនិយាយបានថា មិនមានពិធីណាមង្គលណាមួយ ដែលអាចប្រដូចបានដែរ។ តារាល្បីៗជាច្រើនរួមមាន លោក ព្រាប សុវត្ថិ អ្នកនាង ខាត់ សុឃីម និងអ្នកនាង មាស សុខសោភា ជាដើម សុទ្ធតែបានបង្ហាញខ្លួន ដោយក្នុងពិធីនោះ ដោយក្រៅពីរៀបចំយ៉ាងឥតខ្ចោះ លើផ្នែកពិធីករ និងដេគ័រ ក៏មានរៀបចំកងទាហានជាជួរ ឲ្យឈររាំរែកយ៉ាងរស់រវើក ធ្វើឲ្យពិធីទាំងមូលពោរពេញដោយសិល្បៈឡើងផ្អើល ផងដែរ។

​តារាសិល្បៈច្រើននាក់ ដែលត្រូវបានពិធីទាំងមូលទាក់ទងឲ្យច្រៀងភ្លេងការ ឲ្យរៀបចំពិធី និងអោយច្រៀងទទួលបណ្ដា​អ្នកមុខអ្នកការ បានលើកសរសើរថា ជារឿងកម្រណាស់ដែលពិធីឡើងផ្ទះមួយនេះ ត្រូវបានរៀបចំតាមក្បួនខ្នាតទាំំងបុរាណ និងសម័យឡើងអស្ចារ្យ តែមិនខុសពីទិដ្ឋភាពដ៏អស្ចារ្យមួយ ជាប្រវត្តិសាស្រ្ត។ មិនខុសគ្នាដែរតារាសិល្បករផ្សេងទៀត រួមមាន លោកព្រាប សុវត្ថិ, អ្នកនាង ខាត់ សុឃីម , មាស សុខសោភា និងអ្នកនាង ឆោម ឆពុំ ជាដើម ក៏ត្រូវគេដឹងថា បានលើកសរសើរពីពិធីនេះ មិនដាច់ពីមាត់ ដោយសរសើរនេះជាគូស្នេហ៍ដំបូងគេ ដែលហ៊ានរៀបចំពិធីឡើងផ្ទះយ៉ាងអស្ចារ្យនាថ្ងៃនោះផងដែរ។

​យោងតាមវីដេអូដែលបានបង្ហាញ នេះជាគឺជាភាពអស្ចារ្យដ៏កម្រ នៅក្នុងពិធីមង្គលរបស់លោកឧត្តមសេនីយ៍ទោ​ផ្កាយ២ ហូ ចំរើន និងលោកស្រី គារ សុខគាង ដែលតាមការឲ្យដឹង អ្នកទាំងពីរបានសាងសុភមង្គល ជាស្វាមីភរិយាស្របច្បាប់​នឹងគ្នាតាំងពីឆ្នាំ២០១៤មកម្ល៉េះ ដោយគិតមកទល់ពេលនេះ អ្នកទាំងពីរមានកូនស្រីចំនួន២នាក់ និងកាន់តែមានសុភមង្គលផង ទើបក្នុងពិធីឡើងវីឡាថ្មីកាលពីខែ១១នោះ មានការរៀបចំឥតខ្ចោះតែម្ដង ដោយតាមការអះអាងថាគឺចំណាយមិនតិចជាង១០ម៉ឺនដុល្លារ។

​មកទល់ពេលនេះ វីដេអូស្ដីពីពិធីឡើងផ្ទះវីឡាយ៉ាងធំស្កឹមស្កៃ របស់មន្ត្រីជាន់ខ្ពស់ក្នុងកងអង្គរក្ស និងភរិយាស្របច្បាប់ ​ដែលត្រូវគេអះអាង​ថា ចំណាយដល់១០ម៉ឺនដុល្លារ​ គ្រាន់តែការចាត់ចែងពិធី បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងសង្គមហ្វេសប៊ុក ដោយសារតែក្នុងពិធីទាំងមូល ត្រូវគេឃើញរៀបចំឥតខ្ចោះ រហូតដល់ថ្នាក់តារាល្បីៗ ដែលបានបង្ហាញខ្លួនច្រៀងរាំ ក៏សរសើរមិនដាច់ពីមាត់។ តារាល្បីៗច្រើននាក់ ដែលបានចូលរួមនៅក្នុងពិធី សុទ្ធតែបានចែកចាយនូវភាពអស្ចារ្យ ដែលខ្លួនបានឃើញនៅក្នុងពិធី បន្ទាប់ពីវីដេអូស្ដីពីពិធីមង្គលមួយនេះ ត្រូវបានគេចែកចាយយ៉ាងភ្លូកទឹកភ្លូកដី ក្រោយការបង្ហោះផ្លូវការ ក្នុងប៉ុន្មានថ្ងៃនេះ។

តារាភាគច្រើន ដែលបានបង្ហាញខ្លួននៅក្នុងពិធីនេះ សុទ្ធតែបានថ្លែងកោតសរសើរ បន្ទាប់ពីបានឃើញវីដេអូនេះ ត្រូវបានចែកចាយភ្លូកទឹកភ្លូកដី ដោយម្នាក់ៗនិយាយថា នេះជាពិធីឡើងគេហដ្ឋានដ៏កម្រមួយ ដែលបានរៀបចំឥតខ្ចោះ ដោយសូម្បីតែពិធីការក៏សុទ្ធតែជាក្រុមហ៊ុនលំដាប់។ អ្វីដែលគេបានឮតារាទាំំងនោះ ផ្ដោតការសរសើរមិនដាច់ពីមាត់ គឺសរសើរដល់ម្ចាស់កម្មវិធី ដែលជាតួអង្គឯកនៅក្នុងវីដេអូឃ្លីប ដោយអះអាងថាអ្នកនាង គារ សុខគាង ដែលជាភរិយាស្របច្បាប់ គឺពិតជាមាន សំណាងមិនចាញ់អ្នកនាងស្រីតូច ចំណាន ដែលមានស្វាមីជាឧកញ៉ានោះទេ ដោយសារអ្នកនាង ក្រៅពីមានស្វាមីជាមន្ត្រីផ្កាយ២ ក្នុងជួរកងអង្គរក្សក៏ជាស្វាមីដែលមានបានស្រឡាញ់ ថ្នាក់ថ្នមអ្នកនាង ហើយធ្វើពិធីបំពេញមុខឲ្យឡើង អស់ទាស់នៅថ្ងៃឡើងវីឡា៕