(ភ្នំពេញ)៖ បុរសម្នាក់បានរត់ទៅយកកាំភ្លើងអាកា ពីមន្រ្តីនគរបាលដែលកំពុងប្រចាំការ នៅប៉ុស្តិ៍យាមរបស់ស្ថានទូតវៀតណាម ក្នុងខណ្ឌចំការមន ដើម្បីរត់ទៅបាញ់គូជម្លោះ២នាក់ ជិះម៉ូតូមួយគ្រឿង ដោយសារតែខឹងគេវាយរហូតបែកក្បាល នាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងស្ទាវ២នាក់ ជិះម៉ូតូមួយគ្រឿងបានដេញវាយជនរងគ្រោះ តាមផ្លូវព្រះមុនីវង្ស រហូតបែកក្បាលមិនទាន់ដឹងមូលហេតុ។ ពេលនោះជនរងគ្រោះ បានឈប់ម៉ូតូ ហើយរត់មកទាញកាំភ្លើងអាកានៅប៉ុស្តិ៍យាមស្ថានទូតវៀតណាម ដើម្បីរត់ទៅបាញ់គូជម្លោះវិញ​ ប៉ុន្តែត្រូវបានគេចខ្លួនទាន់ កុំអីស៊យធំជាក់ជាមិនខានឡើយ។

យ៉ាងណាក៏ដោយ សម្រាប់ហេតុការណ៍ជម្លោះដេញវាយគ្នាខាងលើនេះ មិនទាន់ដឹងមូលហេតុនៅឡើយទេ ហើយជនរងគ្រោះ​អាចជាអ្នកយាម​ប្រចាំការនៅប៉ុស្តិ៍ការពារស្ថានទូតវៀតណាមក៏ថា បានពីព្រោះរូបគេបានរត់មកយកកាំភ្លើងដោយស្រួលៗបែបនេះ៕