(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត,លោក អាន គន្ធធារ៉ា, និងកញ្ញា យ៉ង់ សក្គុណា, លោក ជូរ លឹមហួត៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យការបើកគ្រឹះស្ថានឧត្តមសិក្សាពុំចាំបាច់តម្កល់ប្រាក់ទៀតនោះទេ

២៖ អ្នកនាំពាក្យគណបក្សកាន់អំណាច ព្រមានទៅទណ្ឌិត សម រង្ស៊ី កុំឱ្យស្រមៃថា នឹងញុះញង់កងទ័ពបាន

៣៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ប្រកាសលុបកាសែតជាង១០០អង្គភាព ដែលហួសសុពលភាព

៤៖ ប្រធានបក្សយុវជន ផ្តាំទៅអតីតសមាជិកគណបក្សសង្រ្គោះជាតិ ឱ្យចេះទទួលយកការពិតថា «អ្នកស្លាប់មិនអាចរស់ឡើងវិញ»

៥៖ កម្ពុជានឹងមានរោងចក្រធ្វើអាជីវកម្មរ៉ែមាសខ្នាតមធ្យម ចាប់ផ្តើមផលិតមាសជាលើកដំបូង ក្នុងឆ្នាំ២០១៨

៦៖ អតីតអនុប្រធានគណបក្សប្រឆាំង ប្រកាសជំហរមិនបង្កើតបក្សថ្មី ទោះបីមានការបើកផ្លូវ

៧៖ ក្រុមអ្នកស្រាវជ្រាវ និងប្រវត្តិសាស្រ្ត រិះគន់ថា ប្រទេសមហាអំណាចហ៊ានធ្វើអ្វី ដើម្បីប្រយោជន៍ពួកគេ ដោយមិនគិតពីទឹកភ្នែកពលរដ្ឋ នៅប្រទេសតូចតាច

៨៖ ឆ្នាំ២០១៨ កម្ពុជានឹងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្ត ដោយស្វ័យប្រវត្តិកម្ម ឱ្យទូលំទូលាយ ក្រោយកែលម្អជាថ្មី

* ព័ត៌មានអន្តរជាតិ (World News)

១៖ ពិតជាមិនធម្មតា! លោក ពូទីន «អរគុណ CIA អាមេរិក ដែលផ្តល់ព័ត៌មានទាន់ពេល ទើបអាចទប់ស្តាត់ គម្រោងភេរវកម្មដ៏ធំនៃសម្ព័ន្ធ ISIS»

២៖ សញ្ញាវិជ្ជមានលេចឡើង «ចំពោះទំនាក់ទំនង លោក ពូទីន និងលោក ត្រាំ» ក្រោយគំរោងភេរវកម្មធំមួយ ត្រូវបានបំបែក

៣៖ យុទ្ធនាការឃោសនាបោះឆ្នោត «ជ្រើសរើសប្រធានាធិបតីរុស្ស៊ី ចាប់ផ្តើមហើយ» ដោយមានបេក្ខជន ២៣រូប ដាក់ពាក្យសុំប្រកួត!

៤៖ ទីបំផុតប្រធានាធិបតីហុងឌូរ៉ាស «ជាប់ឆ្នោត និងឡើងកាន់អំណាច មួយអាណត្តិទៀត»

៥៖ ព័ត៌មានរសើប! នាយករដ្ឋមន្ត្រីអេស្ប៉ាញ «អំពាវនាវឲ្យប្រជាជន Catalonia បោះឆ្នោតជូនបេក្ខជន ដែលជាសម្ព័ន្ធនៃបក្សកាន់អំណាច»

៦៖ យន្តហោះខ្នាតធំ C919 ផលិតដោយចិន «ទទួលជោគជ័យ លើការហោះសាកល្បង មួយគ្រឿងថ្មីទៀត»

៧៖ ផុតកំណត់ហើយ! យន្តហោះខ្នាតយក្សអាមេរិក Boeing 747 នឹងធ្វើការហោះហើរជាលើកចុងក្រោយ ៕