(ភ្នំពេញ)៖ ការប្រណាំងយានយន្ដ Khmer Rally Radi 2017 នៅខេត្តមណ្ឌលគិរី ត្រូវបានបញ្ចប់ដោយជោគជ័យ ដើម្បីផ្សព្វផ្សាយវិស័យកីឡាយានយន្ដ ប្រភេទរ៉ាលីលើកដំបូង និងរួមចំណែកផ្សព្វផ្សាយវិស័យទេចរណ៍ ខេត្តមណ្ឌលគិរី ដែលមានរយៈពេល០៣ថ្ងៃ។

ការប្រណាំងនេះដែរ ត្រូវបានរៀបចំដោយ ភ្នាក់ងាររៀបចំការប្រណាំយានយន្ដកម្ពុជា KARA និងមានការគាំទ្រដោយ សហព័ន្ធកីឡាយានយន្ដកម្ពុជា សាលាខេត្តមណ្ឌលគិរី និងសាលាក្រុងសែនមនោរម្យ ព្រមទាំងមានការចូលរួមពីភ្ញៀវជាតិ អន្ដរជាតិជាច្រើនផងដែរ។

ការប្រណាំងយានយន្ដ Khmer Rally Raid 2017 មាន៤ប្រភេទ ម៉ូតូ២១គ្រឿង, UTV national ០៤UTV, AUTO national ០៨គ្រឿង និង AUTO International ០៦គ្រឿង។

សូមជម្រាបថា ការប្រណាំយានយន្ដ Khmer Rally Raid 2017 ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២​០១៧កន្លងទៅ ដោយថ្ងៃទី១៖នៅក្រុងសែនមនោរម្យ-ស្រុកអូទាំង, ថ្ងៃទី២៖ស្រុកអូរាំង-ក្រុងសែនមនោរម្យ ដែលមានការចូលរួមពីក្រុមការងារ កីឡាករ និងកីឡាការិនី ចំនួន១៥០នាក់ ស្មើនឹង៧០គ្រឿង ព្រមទាំងចំណាយប្រមាណជាង៣ម៉ឺនដុល្លារ៕

សូមទស្សនាវីដេអូនៃការប្រណាំង ដែលមាននៅខាងក្រោមនេះ៖