(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសលុបឈ្មោះកាសែតដែលហួសសុពលភាព ដែលមិនចេញផ្សាយចំនួន៣៣០អង្គភាព។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅទំព័រ Facebook ផ្លូវការរបស់លោក នៅព្រឹកថ្ងៃនេះ។

​រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសរសេរយ៉ាងដូច្នេះថា «​ថ្ងៃ​នេះ​ លុបកាសែត​ដែល​ហួស​សុពលភាព​ ដែល​មិនចេញ​ផ្សាយ​​ចំនួន​​៣៣០​អង្គភាព​។​ កាសែត​ដែ​ល​នៅ​បន្ត​សកម្មភាព​មាន​​៣៨៨ ​ទស្សនាវដ្តី​​២០៧​ និង​ព្រឹត្តបត្រ​​២៥»