(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៣ ស្តីពីគម្រោងនៃការធ្វើទំនើបកម្ម នៃប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត នៅសាលប្រជុំ Crystal Ballroom ជាន់ទី១ នៃសណ្ឋាគារភ្នំពេញ។​

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោក តូច ចាន់កុសល រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន នាយកដ្ឋាន ព្រមទាំងប្រធាន និងក្រុមការងារជំនាញការនៃអង្គការ ​JICA ផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាការងារ និងរាយការណ៍អំពីវឌ្ឍនភាពនៃប្រពន្ធ័ស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងប្រព័ន្ធព័ត៌មានវិទ្យាដែលប្រព័ន្ធទាំងនេះបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលកន្លងមក៕