(ភ្នំពេញ)៖ កម្មវិធីប្រកួតវាយកូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២ បានរកឃើញម្ចាស់ពានរង្វាន់ទាំងអស់ហើយ។ កម្មវិធីនេះ បានបិទបញ្ចប់ នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លទ្ធផលនៃការប្រកួតត្រូវបានបង្ហាញដូចតទៅ៖

* ការប្រកួត ១ក្រុមៗ មាន៣នាក់៖ លេខ១ បានទៅក្រុម លោក នាង ផាត, លោក ហ៊ុយ ពិសិដ្ឋ និងលោក មាស សេង ដែលបានទទួលលទ្ធផល (-៩)។ លេខ២ បានទៅក្រុមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន, នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងលោក ទូច សៀងហៃ ដែលទទួលបានពិន្ទុ (-៨)។ លេខ ៣ បានទៅក្រុម លោក ទៀ វិញ លោក ខៀវ មុត និងលោក មាស សំអុល ។

* សម្រាប់ការប្រកួតឯកត្តជន៖ លេខ១ បានទៅលើឧកញ្ញា លី ហុង ដែលទទួលបានពិន្ទុ (-3) លេខ២ បានទៅលោក Poh Ee Kiat ជនជាតិសឹង្ហបុរី និងលេខ៣ បានទៅលោក សេក វ៉ាន់សីហា បានពិន្ទុ (+១)។

* ការប្រកួតឯកត្តជនដែរ តែសម្រាប់ Net Score គឺលេខ១ បានទៅលើលោក ព្រំ សួនប្រសិទ្ធ លេខ២ បានទៅលោក នូ អ៊ីដែន លេខ៣ បានទៅលើលោក លី គា។

* ចំពោះក្រុមដែលប្រកួតដោយ តាមរយៈការគណនាបន្ទាន់៖ លេខ១ បានទៅលោក Tomoyuki Yamashita ជនជាតិជប៉ុន លេខ២ បានទៅលោក Veat Tha។

* ផ្នែកនារី Grow Score បានទៅលើ កញ្ញា ស្រី ស្រីនី លេខ២ បានទៅកញ្ញា ឈន វិច្ឆិកា ។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលនេះគឺរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦-១៧ ខែធ្នូ ដោយមានកីឡាករ កីឡាការិនីចូលរួមជាង ២០០នាក់ ដែលមានជាឯកអគ្គរាជទូត រដ្ឋទូតរបស់ប្រទេសនានា ប្រចាំនៅកម្ពុជាចំនួន៧។ ការរៀបចំប្រកួតកីឡាវាយកូនហ្គោលនេះ ដើម្បីរឹតចំណឹងសាមគ្គីភាព មិត្តភាព ហើយក៏ជាការជំរុញវិស័យកីឡាវាយកូនហ្គោលប្រចាំនៅកម្ពុជា ដើម្បីឆ្ពោះទៅការប្រកួត ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕