(កំពត)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានធ្វើការដកហូតម៉ូតូ៨គ្រឿង នៅស្រុកជុំគិរី ក្រោយរកឃើញមានភាពមិនប្រក្រតី និងបាន​ដាក់លក់ក្នុងតម្លៃថោកៗ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ តាមរយៈអង្គភាព Fresh News សូមប្រកាសដល់ប្រជាពលរដ្ឋណាដែលបាត់ម៉ូតូ សូមពិនិត្យតាមភិនភាគ និងស្លាកលេខ ហើយប្រសិនបើនេះជាម៉ូតូរបស់ខ្លួនមែន សូមកាន់ឯកសារពាក់ព័ន្ធមកស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីទទួលយកម៉ូតូនេះទៅវិញ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ម៉ូតូម៉ាក Honda Dream ទាំង៨គ្រឿងនោះរួមមាន៖

ទី១៖ លេខម៉ាស៊ីន ND125ME-8719846 ដែល​មានស្លាកលេខ ភ្នំពេញ​1BJ-6764​ ពណ៌​ខ្មៅ ម្ចាស់ឈ្មោះ ​កែវ​ ប៊ុនថុង រស់នៅភូមិ​គៀនឃ្លាំង សង្កាត់​ព្រែកលាប ខណ្ឌឬ​ស្សីកែវ រាជធានី​ភ្នំពេញ។

ទី២៖ លេខម៉ាស៊ីន ND125ME-9100088 ដែលមានស្លាកលេខ​ព្រៃវែង​1G-3848​ ពណ៌​ខ្មៅ ម្ចាស់ឈ្មោះ​ ហន ​​យ៉េ​ រស់នៅភូមិ​ព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

ទី៣៖ លេខម៉ាស៊ីន ND125ME-8756789​ ដែលមាន​ស្លាកលេខ​កំពង់ឆ្នាំង​1C-7118​ ពណ៌​​ខ្មៅ ម្ចាស់ឈ្មោះ ​ផាន់​ សុផាត ភូមិ​កំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

ទី៤៖ លេខម៉ាស៊ីន ND125ME-8671821 ដែលមានស្លាកលេខ​ភ្នំពេញ​1BF-7998​ ពណ៌​ខ្មៅ ម្ចាស់ឈ្មោះ ​វត​ សារ៉ាន់ នៅសង្កាត់​គោករកា ​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ។

ទី៥៖ ​លេខម៉ាស៊ីន ND125ME-8588628 ដែលមានស្លាកលេខ​ភ្នំពេញ1AW-5081​ ម្ចាស់ឈ្មោះ ​ឃិត ​ប៉ាក់ឡូត នៅភូមិ​៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ទី៦៖ លេខម៉ាស៊ីន ND125ME-9123628 ដែលមានស្លាកលេខបាត់ដំបង1R-8464 ម្ចាស់ឈ្មោះ ​កែវ លេងហាក់ នៅភូមិ​រស្មីសង្ហា ឃុំស្តៅ ​ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

ទី៧៖ លេខម៉ាស៊ីន ND125ME-8746694 ដែលមានស្លាកលេខ​ភ្នំពេញ1BM-8739 ម្ចាស់ឈ្មោះ​ រិន ដាវីត នៅភូមិ​គោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទី៨៖ លេខម៉ាស៊ីន ND125ME-9699862 ​ដែលមានស្លាក​លេខព្រះសីហនុ​1F-2633 ម្ចាស់ឈ្មោះ ​ជីអិល ​ហ្វាយនែន ភីអិលស៊ី នៅភូមិ​១ ​សង្កាត់​៤ ​ក្រុង​ព្រះសីហនុ៕