(ភ្នំពេញ)៖ ក្រុមកីឡាករបាល់ទាត់របស់ក្រសួងសុខាភិបាល ទទួលបានជយលាភីលេខ១ ក្នុងការប្រកួតពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន ចំនួន៣០ ដែលចាប់ផ្តើមពីថ្ងៃទី ០៧ខែតុលា ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្រុមកីឡាករក្រសួងសុខាភិបាល បានចូលរួមប្រកួតពាន់រង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន៥ដង ចាប់ផ្តើមក្នុងឆ្នាំ២០១៣ ។

ដោយមានការជួយឧបត្ថមគាំទ្រយ៉ាងខ្លាំងក្លាពី ពីសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ មន្ទីរពេទ្យជាតិ -អង្គភាពថ្នាក់កណ្តាល -មន្ទីរពេទ្យបង្អែកនិងមន្ទីរសុខាភិបាលរាជធានី -ខេត្ត ព្រមទាំងសប្បុរសជននានា ធ្វើឲ្យក្រុមកីឡាករក្រសួងសុខាភិបាលទទួលបានជ័យលាភីលេខ ១ចំនួនបីដង គឺនៅឆ្នាំ ២០១៤, ២០១៥ និងចុងក្រោយក្នុងឆ្នាំ២០១៧ ហើយទទួលបានរងជើងឯក ក្នុងឆ្នាំ២០១៦៕