(ភ្នំពេញ)៖ ក្រុមការងាររបស់ក្រុមហ៊ុន «Mazda Motor Corporation» នៅប្រទេសជប៉ុន បានធ្វើទស្សនកិច្ចជាផ្លូវការ ទៅកាន់ក្រុមហ៊ុន Mazda នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ដោយបានផ្ដោតលើការយកចិត្តទុកដាក់ លើបច្ចេកវិទ្យា​ Skyactiv ដែលជាបច្ចេកវិទ្យាថ្មីបំផុត និងទំនើបចុងក្រោយ ក្នុងវិស័យឧស្សាហកម្មរថយន្ត ត្រូវបង្ហាញជូនដល់អ្នកប្រើប្រាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងាររបស់ក្រុមហ៊ុន «Mazda Motor Corporation» ចង់ធ្វើការណែនាំជាពិសេស ជូនប្រជាជនកម្ពុជា អំពីបច្ចេកវិទ្យា Skyactiv ។ ​SKYACTIV គឺជាបច្ចេកវិទ្យាទំនើបបំផុត ដែលត្រូវបានគេទទួលស្គាល់ ទូទាំងពិភពលោក និងត្រូវបានគេចាត់ទុកថា ជាបច្ចេកវិទ្យាឈានមុខ ក្នុងវិស័យឧស្សាហកម្មរថយន្ត។ បច្ចេកវិទ្យានេះ ផ្តោតទៅលើផ្នែកសំខាន់ៗចំនួនបួនរបស់រថយន្ត ដែលមានដូចជា ម៉ាស៊ីន ប្រអប់លេខ ការរចនាតួរថយន្ត និង តួសាក់ស៊ី។ បច្ចេកវិទ្យានេះ ធានារនូវ ​ការកាត់បន្ថយផលប៉ះពាល់ បរិស្ថាន​កម្រិតខ្ពស់​​ រចនាមុខងារសុវត្ថិភាពខ្ពស់ ជាងរថយន្តផ្សេងៗក្នុងពេលធ្វើ​ដំណើរ​ ហើយបច្ចេកវិទ្យាទាំងនេះ ​នឹងបញ្ចូលនៅក្នុងរថយន្តគ្រប់ស៊េរីទាំងអស់ របស់ Mazda។

​លោក Hiroshi Inoue ជា Managing Executive Officer, ASEAN Business បានថ្លែងថា «ទិសដៅរបស់ក្រុមហ៊ុន Mazda គឺផ្តល់នូវភាពរីករាយ ក្នុងការបើកបរដ៏ល្អ​បំផុតដល់អតិថិជន។ ដូច្នេះក្រុមហ៊ុន Mazda បានបង្កើត​ចក្ខុវិស័យមួយ នៅក្នុងឆ្នាំ ២០០៧ គឺ ​«sustainable zoom zoom» ហើយគន្លឹះក្នុងការ​ធ្វើឲ្យចក្ខុវិស័យនោះ ​ក្លាយជាការពិត គឺតាមរយៈ ភាពស្អាតអនាម័យ ការកាត់បន្ថយការបំភាយឧស្ម័ន CO2 និង សុវត្ថិភាព។ នេះជាមូលហេតុ​ ដែលនាំ​វិស្វកររបស់ក្រុមហ៊ុនយើង បន្តស្វែងរកបច្ចេកវិទ្យាថ្មី ដើម្បីសម្រេចបាននូវចក្ខុវិស័យ រហូតយើងបានរកឃើញ បច្ចេកវិទ្យា Skyactiv»

SKYACTIV-Chassis បច្ចេកវិទ្យាដែល ផ្តោតទៅលើការវិវត្តតួសាក់ស៊ីរថយន្ត ដែលមានទម្ងន់ស្រាលជាងមុន ១៤% ដែលធ្វើអោយរថយន្តមានភាពបត់បែនរហ័ស ថាមពលអគ្គិសនីរថយន្ត ដំណើរការប្រសើរជាងមុន និង សុវត្ថិភាពជាងមុន។

លោកបន្ថែមថា SKYACTIV-Body បច្ចេកវិទ្យាដែលសំដៅលើតួខាងក្រៅរថយន្ត ដែលប្រើដែកស្វិតមានភាពមាំ រឹងជាងមុន ៣០% ផ្គួបជាមួយនឹងទម្ងន់ ដែលស្រាលជាងមុន ធ្វើអោយសុវត្ថិភាព ក្នុងពេលបុក ឬ ប៉ះ​កាត់បន្ថយបានខ្លាំង។ ការរចនារាងរៅរបស់ តាមរយៈបច្ចេកវិទ្យា SKYACTIV-Body ផ្តោតសំខាន់លើការប្រើប្រាស់ដែក ដែលផ្តល់សុវត្ថិភាពខ្ពស់ ដូចជា ការប្រើប្រាស់ដែក ដែលការពារការឆាបឆេះ ពីអគ្គីភ័យខ្ពស់ រួមទាំងការប្រើដែកថែបធន់ធ្ងន់ នៅតំបន់សំខាន់ៗមួយចំនួន ផងដែរ។

SKYACTIV-MT បច្ចេកវិទ្យាដែលផ្តោត លើការវិវត្តប្រអប់លេខដៃ ដែលរចនាឡើង តូច និង ស្រាលជាងមុន បញ្ចូលលេខរហ័ស ដែលធ្វើឲ្យការដូរលេខពីមួយទៅមួយខ្លី មិនប្រើកំលាំងដៃខ្លាំង ហើយចូលលេខលឿន ស្រួលជាងមុន នាំអោយម៉ាស៊ីនមិនកញ្ឆក់ ការកកិតមានកំរិតទាប ដែលនាំអោយសន្សំសំចៃប្រេង ជាងមុនផងដែរ។

SKYACTIV-Drive បច្ចេកវិទ្យា ដែលផ្តោតលើការវិវត្តប្រអប់លេខ ដោយស្វ័យប្រវត្តិ (លេខអូតូ) ដែលទទួលបានប្រសិទ្ធិភាព នៃការផ្ទេរកម្លាំងបង្វិលជុំ ខ្ពស់ជាងមុន ដែលធ្វើឲ្យការសន្សំសំចៃសាំង បានដល់ទៅ ៧% ធៀបទៅហ្នឹងប្រអប់លេខពីមុន។ វាបញ្ចូលគ្នានូវគុណសម្បត្តិ នៃប្រអប់លេខបីប្រភេទ Conventional AT Transmission, Continuously Variable Transmission (CVT) and Dual Clutch ដែលនៅពេលរថយន្តបន្ថយល្បឿន ឬ​ចង់ជែង ការបញ្ជូលលេខបញ្ជូនទៅម៉ាស៊ីនលឿន និង​ខ្លាំងជាងមុន។

SKYACTIV-D ជាបច្ចេកវិទ្យា ដែលម៉ាស៊ីនដែលមាន ការលាងចំហេះប្រេងម៉ាស៊ូតបានខ្ពស់ ដែលបានជាប់ ស្តង់ដារកាត់បន្ថយការបញ្ចេញឧស្ម័ន ពុលពីរថយន្ត របស់ Euro 6 emission standards នៅអឺរ៉ុប និង Tier2Bin5 នៅអាមេរិកខាងជើង និង​ជប៉ុន។ លក្ខណៈពិសេសថ្មីពីរ ដែលបានមកពីម៉ាស៊ីន SKYACTIV-D គឺ Selective Catalytic Reduction (SCR) and the Lean NOx Trap (LNT)ដែលមានកំប្រេស្យុងទាបបំផុត នៅក្នុងពិភពលោករហូតដល់ ១៤:១ ធ្វើឲ្យមានការសន្សំសំចៃ សាំងរហូតដល់ ២០%។

ដោយសង្កេតឃើញថា បច្ចេកវិទ្យាមូលដ្ឋានពីមុនរបស់រថយន្ត ដែលប្រើម៉ាស៊ីនចំហេះផ្ទៃខាងក្នុង នៅតែប្រើប្រាស់យ៉ាងច្រើនក្នុងទីផ្សារយ៉ាងហោចណាស់ 10 ឆ្នាំខាងមុខទៀត។ ក្រុមហ៊ុន Mazda មានបំណងកែច្នៃបច្ចេកវិទ្យាមូលដ្ឋានេះ ដើម្បីសម្រេចបាននូវភាពល្អឥតខ្ចោះនៃការបញ្ឆេះនិងកម្តៅម៉ាស៊ីន ហើយសមិទ្ធផល ដ៏ធំបំផុតមួយរបស់យើងគឺ SKYACTIV-G ។ SKYACTIV-G ជាបច្ចេកវិទ្យាចុងក្រោយ សម្រាប់ម៉ាស៊ីនចាក់សាំង ដែលមានប្រសិទ្ធិភាពធ្វើការល្អ ក្នុងការកាត់បន្ថយកម្តៅ និង​ចំហេះ ហើយសន្សំសំចៃសាំង និង បង្កើនកំលាំងបង្វិល រហូតដល់ ១៥% ខ្លាំងជាងមុន។

លោក Hiroshi Inoue គិតថា ប្រជាជនកម្ពុជាគួរតែប្រើប្រាស់រថយន្ត ដែលបំពាក់ដោយបច្ចេកវិទ្យា Skyactiv ព្រោះវាជួយសម្រួលដល់សេដ្ឋកិច្ច របស់គ្រួសារច្រើន តាមរយៈការចំណាយតិចលើសាំង និង​ការកាត់បន្ថយផលប៉ះពាល់​បរិស្ថានខ្ពស់៕