(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានប្រកាសឲ្យដឹងថា នៅម៉ោង ០៩៖៥៣នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ មានក្រុមហ៊ុន ឯកជនមួយបាន កាយដីប៉ះចំខ្សែបណ្តាញបញ្ជូនចរន្តអគ្គិសនីតង់ស្យុងមធ្យម បណ្តាលឲ្យដាច់ចរន្តនៅតំបន់ មួយចំនួនក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

អគ្គិសនីកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីការមន្ត្រីអគ្គិសនី បានធ្វើការញាប់ដៃញាប់ជើង នៅម៉ោង ១៣៖៣០នាទីថ្ងៃដដែលនេះ ខ្សែបណ្តាញត្រូវបានតភ្ជាប់ឡើងវិញ ហើយចរន្តអគ្គិសនីក៏បានផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាធម្មតាឡើងវិញផងដែរ។

អគ្គិសនីបានសម្តែងការសោកស្តាយ និងសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋទាំងអស់ ដែលរងផលប៉ះពាល់ដោយ សារការ ដាច់ចរន្តអគ្គិសនីនេះ៕