(ភ្នំពេញ) ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាខួបចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៧ នេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនពរ​ និងប្រោសប្រទាននូវព្រះរាជទ្រព្យចំនួន​ ៥ពាន់ដុល្លារអាមេរិក​ ព្រមទាំងកន្ត្រកផ្កាដ៏ស្រស់ស្អាតមួយ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានបរិច្ចាគកម្លាំងកាយ-ចិត្ត និងធនធានចូលរួមក្នុងសកម្មភាពកសាងជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

សូមអានព្រះរាជសារ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖