(ភ្នំពេញ)​៖​ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយមហានក្ខត្តឫក្ស នៃទិវាចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នេះ គណៈកម្មាធិការកណ្តាល មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ សូមសម្តែងនូវអំណរសាទរដោយក្តីរំភើបរីករាយ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត សូមគោរពជូនសព្ទសាធុការពរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។