(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាខួបចម្រើនជន្មាយុដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នេះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារជូនពរ និងកន្ត្រកផ្កាដ៏ស្រស់ស្អាតមួយ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានខិតខំអស់ពីកម្លាំងកាយ-ចិត្ត បំពេញភារកិច្ចមនុស្សធម៌ដ៏ធំធេង នៅទូទាំងប្រទេសគ្រប់កាលៈទេសៈ ដើម្បីបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ទទួលបានសេចក្តីសុខ និងសេចក្តីចម្រើន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

សូមអានសារលិខិត ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖