(ភ្នំពេញ)៖ បណ្ឌិតសាស្ត្រាចារ្យល្បីៗ បានបញ្ចេញទស្សនៈដូចគ្នាថា «សកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា (CUP) នឹងមាន សក្តានុពលលើវស័យសិក្សាបន្ទាប់ពីដំណើការ វិវឌ្ឃន៍វគ្គបណ្តុះបណ្តាល។ ចង់បានឲ្យសិស្សពូកែ ត្រូវមានលោកគ្រូល្អប្រកប ដោយចំណេះដឹង បទពិសោធចាស់ថ្មីតាមសម័យកាល និងសង្គមវិទ្យាសាស្ត្រ បច្ចុប្បន្នជាមួយក្រិត្យក្រម វិន័យកុំធូរពេក កុំតឹងតែងពេកពោល គឺរក្សារភាពកណ្តាល នោះគោលដៅ នៃទស្សនៈវិស័យនេះ ពិតជាបានសម្រេចជាវិជ្ជមាន។ បើលទ្ធផលវិជ្ជមាន សកលវិទ្យាល័យនឹងទទួលបានភាពជឿជាក់ ទុកចិត្ត គាំទ្រពីសិស្ស ពីមហាជនគ្រប់ស្រទាប់ វណ្ណៈមានកិត្តិយសល្បីល្បាញ។ នេះជាការលើកឡើងរបស់លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានក្រុមប្រឹក្សារបណ្ឌិត សកលវិទ្យាល័យវិទ្យាសាស្ត្រ នៃសកលវិទ្យាល័យ ចម្រើនពហុបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំស្តីពី ការវិវឌ្ឃន៍នូវដំណើរការបណ្តុះ បណ្តាលរបស់(CUP) ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សារសកលវិទ្យាល៍យ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។

កិច្ចប្រជុំនេះបានការអញ្ជើញចូលរួមពីលោក ជីវ កេង អនុប្រធានតុលាការកំពូល ព្រមទាំងមានការចូលរួមពីលោកបណ្ឌិត សភាចារ្យ ឆាយ អ៊ួន លោកបណ្ឌិតសភាចារ្យ សាវ សុខ និងលោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង និងបណ្ឌិតសាស្ង្រាចារ្យ បុគ្គលិកសិក្សាជាច្រើនរូបទៀត។

សកលវិទ្យាធិការ លោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង បានសំដែងនូវការដឹងគុណចំពោះការជួយជ្រោមជ្រែង ផ្តល់អនុសាសន៍ទាំងបទពិសោធ បច្ចេកទេស ការគ្រប់គ្រងពីដំណាក់លោកបណ្ឌិត សភាចារ្យ រៀមច្បងបានអញ្ជើញមក ចូលរួមនេះ។ ព្រោះថា កិច្ចប្រជុំនេះមានគោលបំណង ពង្រឹងការគ្រប់គ្រងសកលវិទ្យាល័យ ដែលកំពុងដំណើការនាពេល បច្ចុប្បន្នឲ្យកាន់តែប្រសើរឡើង។

លោកបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ ដែលជាក្រុមប្រឹក្សារបណ្ឌិតសភាចារ្យសកលវិទ្យាល័យ (CUP) បានបញ្ជាក់ថា «ដោយ ឃើញនូវកិច្ចខិតខំ លះបង់ចំណេះជំនាញ កម្លាំងកាយ ចិត្តអំណត់ និងទ្រព្យធន ដើម្បីស្តារឡើងវិញនូវសកលវិទ្យាល័យ (CUP) របស់សកលវិទ្យាធិការបណ្ឌិតសាស្ត្រាចារ្យ ឡាច សំរោង ទើបគ្រប់គ្នាញាំទ្រ បន្តកិច្ចការវិស័យសិក្សា ធិការនេះឲ្យបានជោគជ័យ»

ការសម្រេចនេះ ដោយក្រុមប្រឹក្សាមានសំអាងហេតុសាស្រ្តរាចារ្យទាំងអស់ របស់សកលវិទ្យាល័យចម្រើន ពហុបច្ចេកវិទ្យា ជាបណ្ឌិតមានស្សរយស្តិ ប្រកបដោយ កេរ្តិរ៍ឈ្មោះ នឹងគុណភាពនៃការបង្រៀន លើវិស័យវិទ្យាសាស្ត្រ នយោបាយសេដ្ឋកិច្ចច្បាប់ នឹងវិស័យជាច្រើនទៀត ស្របពេលសង្គមវិទ្យាសាស្ត្ររីកចំរើននៅពេលបច្ចុប្បន្ន៕