(ភ្នំពេញ)៖ កាហ្វេ អូលថោន វ៉ាយ (OLDTOWN WITH COFFEE) ដែលជាម៉ាកល្បី និងធំបំផុតប្រចាំប្រទេសម៉ាឡេស៊ី នឹងលេចវត្តមាននៅកម្ពុជានាឆ្នាំ​ក្រោយនេះ​ ជាមួយនឹងការនាំចូលនូវរសជាតិ គួរជាទីគាប់ចិត្តរបស់ប្រជាជនកម្ពុជា។

ការហ្វេនេះត្រូវបាននាំចូលដោយក្រុមហ៊ុន Binition Food & Beverage Company Limited ដោយក្រុមហ៊ុនបានចុះកិច្ចសន្យាព្រមព្រៀង ទទួល​អាជ្ញាបណ្ណពីក្រុមហ៊ុន OLDTOWN WITH COFFEE ដ៏ធំមួយនេះ​ហើយនាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។

លោក ប៊ុន ឃាម នាយគ្រប់គ្រងក្រុមហ៊ុន Binition Food & Beverage បានថ្លែងឲ្យដឹងថា ដោយសារតែមើលឃើញកម្ពុជា​ ជាប្រទេសដែល​មាន​សក្ដានុពលខ្ពស់ លើវិស័យឧស្សាហកម្ម ម្ហូបអាហារដូច្នេះហើយទើបក្រុមហ៊ុន សម្រេចចិត្តនាំចូលកាហេ្វនេះ។ បើទោះបីជាកម្ពុជាមានហាងកាហ្វេច្រើន​បែបណា និងផ្ដល់រសជាតិស្រដៀងគ្នាយ៉ាងណាក្ដី​ ក៏ហាងកាហ្វេនេះនៅតែមានរូបមន្ដពិសេស ក្នុងការទាក់ទាញអតិថិជន។ ដោយរសជាតិទាំងនោះ​រីក​លូតលាស់ខ្លាំងបំផុត នៅទូទាំងពិភពលោក។

លោកបានបន្ដទៀតថា​ រូបលោកគឺជាមនុស្សដំបូងបំផុត ដែលបាននាំយកកាហ្វេរសជាតិដើម ពីប្រទេសម៉ាឡេស៊ីចូលកម្ពុជា ហើ​យយុទ្ធសាស្ដ្ររបស់យើងគឺ​សាមញ្ញាបំផុត ដោយគ្រាន់តែផ្ដល់នូវកាហ្វេ និងការទទួលទានអាហារពេលល្ងាចដ៏កក់ក្ដៅបំផុត។

លោក Clarence Leon D'Siva នាយកប្រតិបត្តិហាងការហ្វេ Old Town Bhd ថ្លែងថា យើងមានទំនុកចិត្តខ្ពស់បំផុត ក្នុងការផ្ដល់អាជ្ញាបជ្ញាបណ្ណ ដល់​​ក្រុមហ៊ុន Binition Food & Beverage នេះជាការទំនាក់ទំនងដ៏យូរអង្វែងសម្រាប់កម្ពុជា។ មួយវិញទៀតប្រទេសកម្ពុជា ជាប្រទេសដែលមាន​សេដ្ឋកិច្ចរឹងមាំ មួយក្នុងការវិនិយោគជាបរទេស និងពាណិជ្ជកម្មអន្ដរជាតិ ចំណែកទីផ្សារក៏ស្រប់ទៅនឹងផែនការកំណើន និងការពង្រីអន្ដរជាតិដែរ៕